ឯកឧត្តម ស សុខា៖ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថាន ឧត្តមសិក្សា សម្រេចលទ្ធផលធំៗចំនួន០៤ ក្នុងឆ្នាំ២០២១ ដោយមិនយកវិបត្តិកូវីដ១៩ ធ្វើជាឧបសគ្គ

ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានឲ្យដឹងថា ក.យ.គ សម្រេចបាននូវលទ្ធផលធំៗចំនួន ០៤ ក្នុងអំឡុងឆ្នាំ ២០២១កន្លងទៅ ដោយឈរលើការទទួលខុសត្រូវខ្ពស់ ដោយមិនយកវិបត្តិជំងឺកូវីដ១៩ ធ្វើជាឧបសគ្គនោះទេ។ 

នៅឯពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សសុខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា បើទោះកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរ ដោយសារតែជំងឺឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដោយ ក៏ក្រុមប្រឹក្សាយុវជនគ្រឹះស្ថាន ឧត្តមសិក្សា បានរិះរកគ្រប់មធ្យោបាយក្នុងការបំពេញបេសកកម្មរបស់ខ្លួនឱ្យសម្រេចបានជោគជ័យ ដូចជា ការប្រជុំ និងដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញការបង្កើតឱ្យមានរចនាសម្ព័ន្ធមួយច្បាស់លាស់ ការបង្កើត ឱ្យមានបទប្បញ្ញត្តិ និងឯកសារផ្លូវការនានាជាមូលដ្ឋាន នៃការដឹកនាំគ្រប់គ្រង, ការប្រមូលផ្តុំនូវធនធានមនុស្ស ដែលមានគុណវុឦ សមត្ថភាព និងបទពិសោធល្អៗ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះ ក្រុមប្រឹក្សាបានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដែលមានលក្ខណៈ ជាក់លាក់ អាចអនុវត្តបាន ស្របទៅតាមធនធានដែលមាន សម្រាប់ជាត្រីវិស័យតម្រង់ទិសការងាររបស់ខ្លួន។ ផ្អែកតាមផែនការនេះ ក្រុមប្រឹក្សាបានសម្រេចនូវលទ្ធផលការងារ ៤ចំណុចធំៗ ដូចខាងក្រោមនេះ៖ 

ទី១- ក្រុមប្រឹក្សាបានបង្កើតនូវកិច្ចសហការល្អ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអាណាព្យាបាល នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ព្រមទាំងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រុមប្រឹក្សា សាកលវិទ្យាធិការនៃកម្ពុជា និងសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ 

 ទី២- ក្រុមប្រឹក្សាបានសហការល្អនិងទទួលបានការគាំទ្រយ៉ាងសកម្ម ពីគណៈគ្រប់គ្រងគ្រឹះស្ថានសិក រដ្ឋនិងឯកជន ព្រមទាំងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យទាំងអស់ផងដែរ ក្នុងភារកិច្ចស្នូលនិងការធ្វើសកម្មភាពនានា ទាក់ទងទៅនឹងយុវជនជានិស្សិត និងគ្រឹះស្ថានសិក្សានីមួយៗ។ 

ទី៣- តាមសំណើរបស់ក្រុមប្រឹក្សា ស.ស.យ.ក.បានសម្រេចនិងប្រកាសទទួលស្គាល់ជាផ្លូវការនូវ សមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំ គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ចំនួន១១៤ ស្មើនឹង៩៦%នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ទូទាំងប្រទេស ដែលមានធនធានមនុស្សជាកម្លាំងប្រតិបត្តិករសរុបជាង២ពាន់នាក់ ដោយបានអនុវត្តលើសផែនការកំណត់នៅឆ្នាំ២០២១ ដែលគ្រោងបង្កើតក្រុមការងារយុវជននៅតាម គ្រឹះស្ថានឧត្តមសិក្សា តែ៥០ប៉ុណ្ណោះ។

ទី៤- ផ្អែកតាមការណែនាំតម្រង់ទិសរបស់ក្រុមប្រឹក្សា ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថាន ឧត្តមសិក្សានីមួយៗ ក៏បានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្តើរៗ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបដល់ យុវជនជានិស្សិតនិងគរុសិស្សឱ្យបានយល់ដឹងអំពីគោលបំណង របសកកម្ម និងអត្ថប្រយោជន៍ ក្នុងការចូលរួមធ្វើសកម្មភាព និងចូលជាសមាជិករបស់ ស.ស.យ.ក.។

នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ គឺអង្គសន្និបាតក៏បានលើកឡើងនូវប្រធានបទចំនួន ០៤ដើម្បីឲ្យសមាជិកដែលបានចូលរួម ធ្វើការពិភាក្សាគ្នា ដោយប្រធានទាំង០៤នោះរួមមាន៖ 

  1. ការលើកកម្ពស់ប្រសិទ្ធិភាពការងាររបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា
  2. ការចូលរួមរបស់យុវជន នៅក្នុងការងារនយោបាយការងារដឹកនាំ និងការអភិវឌ្ឍន៍ប្រទេសជាតិ 
  3. ការអភិវឌ្ឍសមត្ថភាពយុវជនក្នុងសម័យឌីជីថលឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ 
  4. ការជំរុញ និងលើកទឹកចិត្តយុវជនឲ្យចូលរួមគ្រប់សកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ 

សូមបញ្ជាក់ថា ផ្អែកតាមការវាយតម្លៃ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ ២០២១ ដែលមានចង្កោមសកម្មភាពចំនួន ០៨ និងសកម្មភាព ៤៦ គឺក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា សម្រេចបានលទ្ធផលរួម ៧៥,៦% ធៀបទៅនឹងសកម្មភាពដែលបានកំណត់នៅក្នុងផែនការ៕ 

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top