6 ចំណុច​ដើម្បី​ក្លាយ​ខ្លួន​ជា​សហគ្រិន​មួយ​រូប​ដ៏​​ជោគជ័យ​!

មនុស្ស​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​អាច​ក្លាយ​ខ្លួន​ជា​សហគ្រិន​នោះ​ទេ​ ហើយ​បើ​ចង់​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ក្នុង​វិស័យ​របស់​ខ្លួន​ទៀត​នោះ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ​ ព្រោះ​អ្នក​ត្រូវ​មាន​តួនាទី​ក្នុង​ការ​ត្រួត​ពិនិត្យ​កិច្ចការ​ជា​ច្រើន​ ​និង​ព្យាយាម​បង្កើត​នូវ​ផលិតផល​ថ្មីៗ​ ​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​ទៅ​មុខ​។​ ​ខាងក្រោម​នេះ​ ជា​ចំណេះដឹង​មូលដ្ឋាន​មួយ​ចំនួន​ដែល​អ្នក​គួរ​ស្វែងយល់​ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​៖​

​១. ​#​ចំណេះដឹង​ហិរញ្ញវត្ថុ​ ៖​មាន​ដូច​ជា​ការ​វិភាគ​លើ​ដំណើរការ​ហិរញ្ញវត្ថុ​របស់​អាជីវកម្ម​ និង​ការ​បង្កើត​នូវ​កញ្ចប់​ ថវិកា​មួយ​ដែល​មាន​ប្រសិទ្ធភាព​សុទ្ធ​តែ​ផ្នែក​សំខាន់​ដែល​សហគ្រិន​គួរ​សិក្សា​ឈ្វេងយល់​ឲ្យ​ស៊ី​ជម្រៅ​ពី​វា​។​ ការ​រៀបចំ​ហិរញ្ញវត្ថុ​អាជីវកម្ម​មួយ​ត្រឹមត្រូវ​ ​នឹង​ជួយ​អ្នក​ឲ្យ​ចៀស​ផុត​ពី​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ខុស​គោលដៅ​ និង​ធ្វើ​ឲ្យ​អាជីវកម្ម​មាន​ដំណើរការ​ល្អ​ ទោះ​មិន​ជោគជ័យ​ខ្លាំង​ក៏​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ដែរ​។​

​២. ​#​ការ​និយាយ​ជា​សាធារណៈ​៖ ជំនាញ​និយាយ​ជា​សាធារណៈ​ ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​សហគ្រិន​គ្រប់រូប​មិន​គួរ​មើល​រំលង​។ ​វា​ជួយ​សហគ្រិន​នៅ​ក្នុង​ការ​បង្ហាញ​អាជីវកម្ម​របស់​ខ្លួន​ទៅ​កាន់​សាធារណជន​ ទាំង​វិនិយោគិន​ ​និង​ ​អតិថិជន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​ប្រសិន​បើ​អ្នក​មិនមាន​សិល្បៈ​នៃ​ការ​និយាយ​នោះ​ទេ​ នោះ​វា​ក៏​ពិបាក​នៅ​ក្នុង​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ឲ្យ​គេ​ជឿជាក់​លើ​ផលិតផល​របស់​អ្នក​ដែរ​។​

​៣.​ ​#​ការ​កំណត់​សម្គាល់​បញ្ហា​៖ ​មិន​ថា​ក្នុង​ផ្នែក​ទីផ្សារ​ ​ការ​គ្រប់គ្រង​ ឬ​លក្ខណៈ​របស់​អតិថិជន​នោះ​ទេ​ គឺ​សុទ្ធ​តែ​សំខាន់​សម្រាប់​អាជីវកម្ម​។ ​ជា​ពិសេស​ ​គឺ​ការ​កំណត់​សម្គាល់​នូវ​ចលនា​នៃ​លំហូរ​សាច់​ប្រាក់​ ព្រោះ​វា​នឹង​ជួយ​អ្នក​នៅ​ក្នុង​ការ​កសាង​ផែនការ​អាជីវកម្ម​បាន​ចំ​គោលដៅ​រយៈពេល​វែង​ ​និង​អាច​ចៀស​ពី​ការ​ប្រថុយប្រថាន​ច្រើន​។​

​៤.​ #​បង្កើត​ទំនាក់ទំនង​ ៖​ជា​ផ្នែក​មួយ​សំខាន់​ ​ដែល​វា​ជួយ​ឲ្យ​សាធារណជន​ស្គាល់​ពី​ផលិតផល​ ឬ​អាជីវកម្ម​របស់​អ្នក​បាន​ច្រើន​តាមរយៈ​បណ្ដាញ​ដែល​អ្នក​ប្រាស្រ័យ​ទាក់ទង​ផង​ដែរ​។​ នេះ​អាច​និយាយ​បាន​ថា​ជា​ការ​ធ្វើ​ទីផ្សារ​អត់​ចំណាយ​ក៏​ថា​បាន​។​

​៥.​ ​#​កែ​តម្រូវ​ចំណុច​ខ្វះ​ខាត​

អាជីវកម្ម​មួយ​ជោគជ័យ​ នៅ​ពេល​អ្នក​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​តាមរយៈ​ការ​ទទួល​យក​នូវ​មតិ​រិះគន់​ស្ថាបនា​លើ​ផលិតផល​ ​និង ​សេវាកម្ម​ ​បន្ទាប់​មក​អ្នក​អាច​ព្យាយាម​ដោះស្រាយ​បញ្ហា​នោះ​ឲ្យ​ទាន់​ពេល​។​ នៅ​ពេល​អ្នក​ទទួល​យក​មតិ​យោបល់​ពី​អតិថិជន​ ​មក​កែ​សម្រួល​ចំណុច​ខ្វះខាត​របស់​ខ្លួន​ ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​អ្នក​ដឹង​ពី​តម្រូវ​ការ​ជាក់លាក់​របស់​អតិថិជន​ផង​ដែរ​។​

​៦.​ #​មាន​ផ្នត់​គំនិត​អភិវឌ្ឍន៍​៖ នឹង​ជួយ​ឲ្យ​អ្នក​អាច​បង្កើត​នូវ​អ្វី​ដែល​ថ្មីៗ​សម្រាប់​អាជីវកម្ម​ តាមរយៈ​ការ​ព្យាយាម​សិក្សា ​និង​ ​ការ​ពង្រឹង​សមត្ថភាព​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ ​ដែល​នេះ​ជា​អ្វី​ដែល​សហគ្រិន​ត្រូវ​មាន​ ដើម្បី​អាច​ឈរ​ជើង​បាន​យូរ​នៅ​លើ​ទីផ្សារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ប្រកួតប្រជែង​មួយ​នេះ​។​

ប្រភព៖ សហគ្រិនខ្មែរ Khmer Enterprise

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top