គន្លឹះ​៧​យ៉ាង​ ​​ជួយ​ឲ្យ​អ្នក​រៀន​បាន​និទ្ទេស​ល្អ​ក្នុង​មហាវិទ្យាល័យ​!

ការ​រៀន​នៅ​មហាវិទ្យាល័យ​ គឺ​ជា​បទ​ពិសោធ​ដែល​ទទួល​បាន​ទាំង​​ភាព​រីករាយ​ ​និង ​ការ​លំបាក​ ព្រោះ​មាន​មេរៀន​ជា​ច្រើន​ដែល​យើង​រៀន​ជាមួយ​មិត្តភក្ដិ​ ​ហើយ​ចំណែក​សាស្ត្រាចារ្យ​វិញ​ ក៏​បាន​ផ្តល់​ឱ្យ​អ្នក​នូវ​កិច្ចការ​​ស្រាវជ្រាវ​កាន់តែ​ច្រើន​ឡើៗ​ ។  ដូច្នេះ​ការ​រក្សា​បាន​ចំណាត់​ថ្នាក់​ល្អ​នៅ​មហាវិទ្យាល័យ​អាច​ជា​ការ​ពិបាក​មួយ​។ ​ខាងក្រោម​នេះ​ជា​ គន្លឹះ​ដែល​មាន​ប្រសិទ្ធភាព​៧​យ៉ាង​ ​ជួយ​ឲ្យ​អ្នក​រៀន​បាន​និទ្ទេស​ល្អ​ ក្នុង​មហាវិទ្យាល័យ​របស់​អ្នក​។ ​ចូរ​សាកល្បង​គន្លឹះ​ទាំង​នេះ​ ​ហើយ​សង្កេត​មើល​លទ្ធផល​។​

​1. ​ចូលរួម​គ្រប់​វគ្គ​សិក្សា​ ​(​ហាម​អវត្តមាន​)

​នេះ​គឺ​ជា​រឿង​ងាយស្រួល​បំផុត​ដែល​ត្រូវ​ធ្វើ​ គ្រាន់​តែ​មាន​វត្តមាន​នៅ​គ្រប់​មុខ​វិជ្ជា​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​ចូល​រៀន​។  សាស្ត្រាចារ្យ​ខ្លះ​ ត្រូវ​ការ​ចំនួន​អ្នក​ចូលរៀន​ជាក់លាក់​ដើម្បី​អនុញ្ញាត​ឱ្យ​សិស្ស​ប្រឡង​ជាប់​។​  រាល់​វត្តមាន​របស់​អ្នក​សាស្ត្រាចារ្យ​នឹង​ស្គាល់​អ្នក​។​ 

​2. ​ត្រូវ​មាន​ភាព​សកម្ម​ក្នុង​ថ្នាក់​

​គ្រាន់​តែ​មាន​វត្តមាន​ចូលរៀន​មិន​ទាន់​ គ្រប់គ្រាន់​ធ្វើ​ឱ្យ​អ្នក​មាន​និទ្ទេស​ល្អ​ក្នុង​ថ្នាក់​រៀន​នោះ​ទេ​។​ និស្សិត​ត្រូវ​ចាប់​យក​ឱកាស​ទាំងអស់​ដែល​ពួកគេ​មាន​ដូច​ជា​ ​សួរ​សំណួរ​បើក​គំនិត​ថ្មី​ ​ឆ្លើយ​សំណួរ​របស់​សាស្រ្តាចារ្យ​ ចូលរួម​ក្នុង​ការ​ពិភាក្សា​។ល។​

3​. ពិភាក្សា​ជាមួយ​សាស្ត្រាចារ្យ​របស់​អ្នក​

 ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​សិក្សា​មិន​ល្អ​ អ្វី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​និយាយ​ជាមួយ​សាស្ត្រាចារ្យ​។  សួរ​គាត់​ពីរ​បៀប​ដែល​អ្នក​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មេរៀន​ដែល​អ្នក​កំពុង​រៀន​ ​ធ្វើ​កិច្ចការ​សាលាបន្ថែម​ ​ឬ ​ឱ្យ​គាត់​ជួយ​ពន្យល់​បន្ថែម​។​  សាស្រ្តាចារ្យ​តែងតែ​សប្បាយ​រីករាយ​ដែល​ឃើញ​និស្សិត​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនាគត​របស់​ពួកគេ​និង​ចូលរួម​យ៉ាង​សកម្ម​។​ ពួក​គាត់​នឹង​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​របស់​អ្នក​។​

​4. ​ប្រើ​វិធីសាស្រ្ត​រៀន​បែប​សប្បាយ​ៗ​

ការ​រៀន​សូត្រ​ ​មិន​ចាំបាច់​ជា​បន្ទុក​នោះ​ទេ​។  មាន​វិធី​ធ្វើ​ឱ្យ​វា​សប្បាយ​។​  ​ឧទាហរណ៍ ​អ្នក​អាច​ចូលរួម​វេទិកា​និស្សិត​ហើយ​រៀន​យ៉ាង​សកម្ម​ ដោយ​ពិភាក្សា​ជាមួយ​អ្នក​ដទៃ​។  បន្ទាប់​មក​ ក្រុម​សិក្សា​ក៏​ល្អ​សម្រាប់​ទាំង​ការ​បង្កើត​មិត្ត​និង​ងាយស្រួល​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​។ ​ ប្រើ​គេហទំព័រ​ជំនួយ​ការ​សិក្សា​ ​និង​បច្ចេកវិទ្យា​ផ្សេង​ទៀត​។​

​5. ​សិក្សា​ជានិច្ច​

 ខ្ជិល​ច្រអូស​ពេញ​មួយ​ឆ្នាំ​ហើយ​ តស៊ូ​ដើម្បី​រៀន​អ្វី​គ្រប់យ៉ាង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ ពិត​ជា​មិនមែន​ជា​យុទ្ធសាស្ត្រ​ល្អ​ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​នោះ​ទេ​។  អាថ៌កំបាំង​គឺ​ត្រូវ​សិក្សា​ជា​រៀងរាល់​ថ្ងៃ​ រៀន​ជា​បណ្តើរ​ៗ​។ ព័ត៌មាន​កាន់​តែ​ល្អ​ប្រសើរ​តាមរយៈ​វិធី​នេះ​ អ្នក​នឹង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រលង​ណា​មួយ​!​

​6. ​កត់ត្រា​ឱ្យ​ច្បាស់​លាស់​

ពេល​កំពុង​រៀន​កុំភ្លេច​កត់​ចំណាំ​។  សូម​ព្យាយាម​ឱ្យ​មាន​ការ​សរសេរ​ដោយ​ដៃ​ឱ្យ​បាន​ស្អាត​ (ឬ​យ៉ាង​ហោច​ណាស់​អាច​អាន​បាន​)​។  កុំ​ភ្លេច​កត់​រាល់​ព័ត៌មាន​លម្អិត​ដែល​សាស្រ្តាចារ្យ​និយាយ​នូវ​ទិន្នន័យ​សំខាន់​ៗ​។​

7​. ​ត្រូវ​រៀប​ចំ​មុន​ជានិច្ច​

ការ​រៀបចំ​ ​គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​គ្រប់​វិស័យ​។ ​ បង្កើត​កាលវិភាគ​ជាមួយ​វគ្គ​សិក្សា​ ​ការ​ប្រលង​ ​និង​ថ្ងៃ​ផុត​កំណត់​សម្រាប់​ការ​បញ្ជូន​ឯកសារ​ កិច្ចការ​សាលា​។ ដូច​គ្នា​នេះ​ផង​ដែរ​ ​សូម​តាមដាន​និទ្ទេស​ ​និង​ សរសេរ​ចំណាំ​សម្រាប់​រាល់​ការ​អាន​សៀវភៅ​ ​ហើយ​ក៏​ត្រូវ​បែងចែក​ពេល​វេលា​រៀន​ និង​ពេល​វេលា​សម្រាក​ផង​ដែរ​។

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top