21​ថ្ងៃ​តិចនិក​ផ្លាស់ប្ដូរ​ខ្លួន​ជា​មនុស្ស​ម្នាក់​ថ្មី​ដែល​ជោគជ័យ​!

ទ្រឹស្ដី​២១​ថ្ងៃ​គឺ​ជា​ទ្រឹស្ដី​ដែល​អធិប្បាយ​ពី​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​មនុស្ស​និពន្ធ​ដោយ​វេជ្ជបណ្ឌិត​ ​Maxwell Maltz​ នៅ​ក្នុង​សៀវភៅ​ដែល​មាន​ឈ្មោះ​ថា​ Psycho-Cybernetics​ ដោយ​ក្នុង​នោះ​បាន​លើក​ឡើង​ថា​ទង្វើ​ដដែលៗ​ជា​បន្តបន្ទាប់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់​ ​តាមរយៈ​ការ​ធ្វើ​ជាប់​ៗ​គ្នា​យ៉ាង​តិច​២១​ថ្ងៃ​។​

បើ​សិន​អ្នក​ជា​មនុស្ស​ម្នាក់​មាន​បំណង​ចង់​លូតលាស់​និង​រីកចម្រើន​ក្នុង​តួនាទី​ការងារ​ ​ការសិក្សា​ ទំនាក់ទំនង​ជាមួយនឹង​មិត្តភក្ដិ​ ​គ្រួសារ ​មិត្ត​រួម​ការងារ​ ​ឬនៅ​ក្នុង​ផ្នែក​ណា​មួយ​ដែល​អ្នក​ចង់​បាន​ ចាំបាច់​បំផុត​នោះ​គឺ​គ្រាន់​តែ​សរសេរ​អ្វី​ដែល​អ្នក​ចង់​បាន​ឡើង​មក​ ​ហើយ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ថា​ តើ​ធ្វើ​បែប​ណា​ទើប​ធ្វើ​ឱ្យ​អ្នក​ទៅ​ដល់​គោលដៅ​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​។​

បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​តែ​មាន​ការ​ជឿជាក់​ថា​អាច​សម្រេច​បាន​ជោគជ័យ​ ហើយ​ចាប់ផ្ដើម​ធ្វើ​តាម​នោះ​រយៈពេល​២១​ថ្ងៃ​នោះ​អ្នក​នឹង​សម្រេច​បាន​តាម​អ្វី​ដែល​អ្នក​ចង់​បាន​…​សូម​ជឿ​ជាក់​ថា​ ​«​គ្រប់​យ៉ាង​អាច​ទៅ​រួច​»​ ចំណែក​អ្នក​ដែល​ចង់​សម្រេច​បាន​លទ្ធផល​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ ​ឬ​ចង់​ធំធាត់​លូតលាស់​ក្នុង​មុខ​តំណែង​តួនាទី​ ចូរ​ប្រតិបត្តិ​តាម​ទ្រឹស្ដី​នេះ​បន្តបន្ទាប់​គ្នា​២១​ថ្ងៃ​ ​នោះ​អ្នក​នឹង​រក​ឃើញ​ថា​គ្រប់​យ៉ាង​មាន​ភាព​រលូន ​ចំណែក​លទ្ធផល​ការងារ​របស់​អ្នក​ក៏​ចេះ​តែ​ល្អ​ឡើង​សន្សឹម​ៗ​ ​រហូត​ទីបំផុត​អ្នក​ញៀន​នឹង​ទម្លាប់​អស់​ទាំង​នេះ​ដោយ​អត្តនោម័តិ​ ចំណែក​ធុរកិច្ច​ ក៏​ដូច​ជា​ការងារ​របស់​អ្នក​នឹង​រីក​លូតលាស់​រហូត​ត​ទៅ​

គោលការណ៍​ ​១២​ចំណុច​កែ​លំអ​ខ្លួន​ឯង​ដើម្បី​សម្រេច​ជោគ​ជ័យ​៖​

១. ​បញ្ឈប់​ទម្លាប់​ទុកចោល​ហើយ​ចាំ​សិន​ ​មក​បង្កើត​ទម្លាប់​ធ្វើ​ការងារ​នោះ​ភ្លាមៗ​ឱ្យ​ចប់​ចុង​ចប់​ដើម​

២​. ​ឈប់​ប្រើ​ពាក្យ​អវិជ្ជមាន​ ​ដោយ​បញ្ឈប់​ការ​គិត​អវិជ្ជមាន​ ហើយ​ត្រូវ​មាន​ស្មារតី​នឹក​គិត​តែ​អ្វី​ដែល​ល្អ​និង​វិជ្ជមាន​ប៉ុណ្ណោះ​

​៣.​ ​បញ្ឈប់​ទម្លាប់​មើល​បំណាំ​អ្នកដទៃ​ ហើយ​ត្រលប់​មក​មើល​បំណាំ​ខ្លួន​ឯង​ ដើម្បី​ដាស់តឿន​ខ្លួន​ឱ្យ​មាន​ការ​អភិវឌ្ឍ​ខ្លួនឯង​គ្រប់​ពេល​វេលា​

៤. ​បញ្ឈប់​ទម្លាប់​មើល​ទូរទស្សន៍​យូរ​ជាង​៦០នាទី​ក្នុង​មួយ​ថ្ងៃ​ ហើយ​មក​បង្កើត​ទម្លាប់​ស្វែង​រក​ចំណេះ​ដឹង​ដាក់​ខ្លួន​យ៉ាង​តិច​មួយ​ថ្ងៃ​៦០​នាទី​

៥. ​ត្រួត​ពិនិត្យ​រាងកាយ​និង​ការ​តុបតែង​ខ្លួន​រាល់​ថ្ងៃ​មុន​ពេល​ចេញ​ទៅ​ក្រៅ​ជួប​អ្នក​ដទៃ​ ព្រោះ​មាន​សុភាសិត​ភាសា​ចិន​មួយ​ទាក់ទង​នឹង​ការ​លក់​ដូរ​លើក​ឡើង​ថា​៖ «​បើសិន​​មិន​ទាន់​ចេះ​ញញឹម​ទេ​​ ​កុំ​អាល​បើក​ហាង​លក់ដូរ​» ដូច្នោះ​ហើយ​ ចូរ​កំណត់​ឱ្យ​ចិត្ត​មាន​សេចក្ដី​រីករាយ​ ​ហើយ​តុបតែង​កាយ​ស្អាត​ដើម្បី​បង្កើត​ទំនុក​ចិត្ត​ រួច​ហើយ​ចាំ​ចេញ​ទៅក្រៅ​ជួប​អ្នក​ដទៃ​

​៦. ​ធ្វើ​ជា​មនុស្ស​ចិត្ត​ទូលាយ​ ដោយ​បើក​ឱកាស​ឱ្យ​ក្រុម​ការងារ​បាន​មាន​ឱកាស​ក្នុង​អភិវឌ្ឍ​សមត្ថភាព​របស់​គេ​ឱ្យ​កាន់​តែ​ខ្លាំង​

៧. ​រៀន​សូត្រ​ពី​មុខ​របស់​ដែល​កំពុង​តែ​ធ្វើ​ឱ្យ​ខ្លាំង​ជា​ទី​បំផុត​ ​(ករណី​អ្នក​ធ្វើ​ជំនួញ​ជួញដូរ​/​អ្នក​ធ្វើ​ធុរកិច្ច​)​ ចំណែក​ករណី​ប្រធាន​ផ្នែក​ ចូរ​សិក្សា​រៀនសូត្រ​និង​ដឹង​គ្រប់​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ការងារ​ណា​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជូន​ដល់​ក្រុមហ៊ុន​ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​

៨. ​បង្ហាញ​ការ​អរគុណ​និង​ដឹងគុណ​ចំពោះ​គ្រប់​យ៉ាង​ដែល​ខ្លួន​បាន​ទទួល​ ​ទោះ​ជា​របស់​នោះ​មើល​ទៅ​ដូច​ជា​តិចតួច​ក្ដី​

៩.​ ​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន​ឯង​បាន​ធ្វើ​ការងារ​ដែល​ខ្លួន​ឯង​ចូលចិត្ត​ខុស​ពី​ការងារ​ប្រចាំ​ថ្ងៃ​ យ៉ាងហោច​ណាស់​មួយ​សប្ដាហ៍​មួយ​ដង​

១០. ​មិន​ថា​ការងារ​ច្រើន​ខ្លាំង​ដល់​កម្រិត​ណា ​អ្នក​ត្រូវ​តែ​ចេះ​បែងចែក​ពេល​វេលា​ឱ្យ​ក្រុម​គ្រួសារ​

១១. ​ចូល​សមាគម​ជាមួយ​ក្រុម​មនុស្ស​ថ្មី​ៗ ​ដើម្បី​បាន​ស្គាល់​និង​រៀន​សូត្រ​រឿងរ៉ាវ​ថ្មីៗ​ យក​មក​ពង្រីក​ចក្ខុវិស័យ​របស់​ខ្លួន​ឱ្យ​កាន់​តែ​ធំ​ទូលាយ​ឡើង​

១២. ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​៣០​នាទី​រាល់​ថ្ងៃ​ ​ព្រោះ​នៅ​ពេល​ដែល​រាងកាយ​អ្នក​រឹងមាំ​ បេះដូង​របស់​អ្នក​ក៏​រឹងមាំ​ដូច​គ្នា​

គោលការណ៍​ណែនាំ​១២​ចំណុច​នេះ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នក​យក​ទៅ​អភិវឌ្ឍ​ខ្លួន​ ចាប់​ផ្ដើម​ដំបូង​អ្នក​អាច​នឹង​និយាយ​ថា​ ​ពិបាក​ណាស់​ ​ធ្វើ​មិន​បាន​ទេ​ … ពិត​ហើយ​វា​ពិបាក​សម្រាប់​មនុស្ស​ដែល​ពេញចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​ក្នុង​ពេល​បច្ចុប្បន្ន ​ឬ​អ្នក​ដែល​មិន​ចង់​បាន​ជោគជ័យ​ ​តែ​សម្រាប់​លោក​អ្នក​ ​ដែល​បាន​អាន​មក​ដល់​ចំណុច​នេះ​ នោះ​មាន​ន័យ​ថា​អ្នក​ចង់​បាន​ជោគជ័យ​ដ៏​ធំ​អស្ចារ្យ​ ដូច្នេះ​ហើយ​គោលការណ៍​ណែនាំ​ទាំង​១២​ចំណុច​នេះ​ នៅ​ពេល​អ្នក​អនុវត្ត​គ្រប់​ទាំងអស់​យ៉ាង​ហោច​ក្នុង​រយៈ​ពេល​២១​ថ្ងៃ ​នោះ​អ្នក​បាន​កសាង​អត្តសញ្ញាណ​ថ្មី​មួយ​ឱ្យ​ខ្លួន​ឯង​ ហើយ​អ្នក​ក៏​ធ្វើ​បាន​ជោគជ័យ​ពាក់​កណ្ដាល​ផ្លូវ​ហើយ​ដែរ​ សូម​បន្ត​អនុវត្ត​ដើម្បី​ទទួល​បាន​ជោគជ័យ​ដ៏​ធំ​អស្ចារ្យ​តាម​ដែល​អ្នក​បាន​ដាក់​គោល​ដៅ៕​

ប្រែ​សម្រួល​៖ លួង​ ភីរ៉ូនីកា​

​ប្រភព​៖SmartIdeasbank

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top