ហ្វឹកហាត់វិធីគិតទាំង៨ នេះជួយអ្នកសម្រេចជោគជ័យ

១. កុំរត់គេចពីបញ្ហាតែត្រូវប្រឈមមុខនឹងបញ្ហា! មនុស្សដែលអាចសម្រេចគោលដៅបានគឺមនុស្សដែលមិនខ្លាចភ្លាត់ភ្លាំង ឬដួលរលំ ពួកគេ​ហ៊ាន​ប្រឈម​គ្រប់​បញ្ហា​ដែលចូលមក ការគេចចេញពីការងារលំបាក ឬ​ការងារ​ដែល​អ្នក​គិត​ដោយ​ខ្លួន​ឯង​ថា​លើស​ពី​សមត្ថភាព​របស់​ខ្លួន នឹងធ្វើឱ្យអ្នកមិនអាចដើរទៅមុខបាន ថ្វីត្បិត​តែ​បញ្ហា​ខ្លះ​ដែល​អ្នក​មិន​ធ្លាប់​ជួបពី​មុន​អាច​ធ្វើ​ឱ្យ​អ្នក​បរាជ័យ​ពី​ដំបូង​ តែនៅពេលដែលអ្នកឆ្លងផុត អ្នក​ច្បាស់​ជា​ចង់​អរគុណ​កាត់​ឧបសគ្គ​ទាំង​អស់​នោះ​ដែល​ធ្វើ​ឱ្យ​អ្នក​បាន​រៀនសូត្រ ហើយបោះជំហានទៅមួយជំហានដ៏សំខាន់ឆ្ពោះទៅកាន់ភាពជោគជ័យ

២. ជឿខ្លួនឯងបើអ្នកនៅមិនទាន់ជឿជាក់ខ្លួនឯងផង តើអ្នកណាហ៊ានជឿជាក់លើខ្លួនអ្នក នៅពេលណាដែលអ្នកជឿជាក់លើខ្លួនឯងយ៉ាងពិតប្រាកឬជឿនៅអ្វីដែលអ្នកកំពុងតែធ្វើ នោះ​ស្មើ​នឹង​អ្នក​កំពុង​សម្រេច​បានជោគជ័យពាក់កណ្ដាល ជឿជាក់​លើ​ខ្លួន​ឯង​ជា​ទស្សនគតិ​​មួយ​ល្អ​ដែល​ជួយ​ការពារ​មិន​ឱ្យ​គោលដៅ​ឆ្ពោះ​ទៅរកភាពជោគជ័យរបស់អ្នករង្គោះរង្គើពេលអ្នកត្រូវប្រឈមមុខនឹងស្ថានការណ៍លំបាកណាមួយ អ្នក​កាន់​​តែជឿជាក់លើខ្លួនឯងខ្ពស់ប៉ុណ្ណា អ្នកច្បាស់​ជា​មិន​ស្ទាក់ស្ទើ​ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ពេល​វេលា​ដ៏​អាក្រក់​ខ្លាំង​ក៏​ដោយ

៣. ជ្រើសរើសសេពគប់មិត្តដែលជាមនុស្សល្អពាក្យចាស់លោកពោលថា បើយើងយកខ្លួនឯងទៅសេពគប់ជាមួយនឹងមនុស្សបែបណា យើងនឹងក្លាយទៅជាមនុស្សបែបនោះ ការដែលយើងរាប់អានមិត្តភក្តិល្អនៅជុំវិញខ្លួនយើង ពួកគេ​នឹង​ជួយ​ជំរុញ​ឱ្យ​អ្នក​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​យ៉ាង​ឆាប់រហ័ស បរិយាកាសការងារល្អនឹងជួយអំណោយផលឱ្យអ្នកវិវត្តសមត្ថភាពរបស់អ្នកបានយ៉ាងពេញទំហឹង ព្រោះ​អ្នកអាចរៀនសូត្រអ្វីថ្មីៗ ពីមិត្តរួមការងារ ថែម​ទាំងអស់​អាច​សុំ​ពាក្យ​ប្រឹក្សា​ឬ​សុំ​ជំនួយ​ពី​ពួកគេ​បាន​ក្នុង​ខណៈ​ដែលជួបបញ្ហាចាំបាច់ណាមួយ មិត្តរួមការងារក្រុមអ្នកជាមនុស្សមានគុណភាព អ្នក​ក៏​នឹង​ក្លាយ​ជា​មនុស្ស​មាន​គុណភាពដូចគេដែរ

៤. ជ្រើសរើសគោលដៅដោយខ្លួនឯងគ្មានអ្នកណាម្នាក់ដឹងចិត្តយើងស្មនឹងយើងខ្លួនឯងនោះទេ ដូច្នេះហើយត្រូវតែកំណត់គោលដៅដោយខ្លួនឯង អ្នកគួរតែកំណើតគោលដៅឱ្យស៊ីទៅនឹងសមត្ថភាពរបស់អ្នក ជាជាងកំណត់គោលដៅផ្សេងៗដែលការងារឬសង្គមជាអ្នកកំណត់ឱ្យអ្នក ព្រោះ​ការ​ជ្រើសរើស​គោលដៅ​ជីវិត​ដោយ​ខ្លួនឯងនឹងជួយឱ្យអ្នកមានអារម្មណ៍មានថាមពល និង កម្លាំងជំរុញទឹកចិត្តក្នុងការសម្រេចគោលដៅនោះ។

៥. មានគោលដៅនិងទស្សនវិស័យជាក់លាក់
កំណត់គោលដៅច្បាស់លាស់ មានទស្សនវិស័យធំទូលាយ មើលឃើញ វែង​ឆ្ងាយ​ទៅដល់​រឿង​ដែល​នឹង​អាច​ឡើង​នៅពេលអនាគត ប៉ុន្តែ​បើ​គ្រាន់​តែ​ស្រមៃ​នៅ​ខួរក្បាល​អាចនឹងមិនគ្រប់គ្រាន់ អ្នក​គួរ​តែ​រក​អ្វី​ដែល​មាន​រូបរាង​អាច​ចាប់កាន់បានដូចជា សរសេរ​កិច្ចការ​ដែល​អ្នក​ចង់​ធ្វើ​នៅ​លើ​ក្រដាសសៀវភៅ ឬ​បើសិន​ជា​អ្នក​ចេះ​គូរ​គំនូរ​អាច​គូរ គំនិតរបស់អ្នកជា Brainstorm ហើយ​គូស​វាស​បន្ត​គ្នា​ទៅ​វិញ​ទៅ​មក​ពី​មួយ​ទៅ​មួយ​នៃ​គោលដៅ​ក្នុង​ពេល​បច្ចុប្បន្ន​និងគោលដៅនៅពេលអនាគតរបស់អ្នកក៏បាន កំណត់​ហេតុជាអក្សរ ឬផ្ទាំង រូបភាព​នោះ​នឹង​ជួយ​ដាស់តឿន​អ្នក​ថា​ពេលនេះ​អ្នក​ឈាន​ទៅ​ជិត​ភាព​ជោគជ័យ​បាន​កម្រិត​ណាហើយ

៦. យកចិត្តទុកដាក់គ្រប់យ៉ាងដោយល្អិតល្អន់
ការពិចារណារឿងសំខាន់យ៉ាងលម្អិតនិងល្អិតល្អន់នឹងជួយការពារមិនឱ្យកើតមានបញ្ហាមិនល្អណាមួយដែលអាចធ្វើឱ្យអ្នកត្រូវឈឺក្បាលព្រោះត្រូវដោះស្រាយតាមក្រោយ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​របស់អ្នក ការយក​ចិត្ត​ទុកដាក់​គ្រប់ៗ​រឿង​យ៉ាង​លម្អិត​និង​ល្អិតល្អន់មុននឹងធ្វើអ្វីមួយ នឹង​ធ្វើ​ឱ្យ​អ្នកមានការប្រុងប្រយ័ត្នខ្លាំង ហើយ​ប្រើប្រាស់​ប្រយោជន៍​ពី​ការងារ​នោះ​បាន​យ៉ាងពេញទំហឹង

៧. ធ្វើអ្វីដែលខ្លួនឯងស្រលាញ់ការធ្វើអ្វីដែលខ្លួនឯងស្រលាញ់ពិតប្រាកដ នឹងធ្វើឱ្យអ្នកមានកម្លាំងជំរុញចិត្តឈានឆ្ពោះទៅកាន់គោលដៅច្រើនជាងធ្វើនូវអ្វីដែលយើងត្រូវបង្គាប់បញ្ជាឬបង្ខំឱ្យធ្វើ ចំណែកការងារក៏ដូចគ្នា បើសិនអ្នកមិនមានអារម្មណ៍ល្អជាមួយនឹងដែលកំពុងតែបំពេញទេនោះ នេះ​គឺ​ជា​សញ្ញា​ដាស់តឿនថាការងារនេះមិនមែនជាអ្វីដែលអ្នកស្រលាញ់នោះទេ ហើយ​បើសិន​អ្នក​គ្មាន​ផ្លូវ​ជ្រើសរើស​ផ្សេង​​អ្នកត្រូវតែរកវិធី ឬចំណុចត្រង់ណាដែលធ្វើឱ្យអ្នកស្រលាញ់ការងារនេះឱ្យបាន ព្រោះ​អ្នក​ត្រូវ​នៅ​ជាមួយ​ការងារនេះរាល់ថ្ងៃ រកចំណុចដែលអ្នកស្រលាញ់ឱ្យឃើញហើយលះបង់កម្លាំងកាយចិត្តឱ្យពេញទំហឹង មិនយូរមិនឆាប់នោះទេ អ្នកមើលឃើញលទ្ធផលតបស្នងចំពោះការលះបង់របស់អ្នកលើកាងារនោះមិនខាន

៨. មើលឃើញតម្លៃអ្វីដែលខ្លួនមានដឹងពីតម្លៃអ្វីដែលអ្នកមាន មិនថាសមត្ថភាពនៅក្នុងខ្លួនអ្នក មិត្តរួមការងារដ៏ល្អ ឬគ្រួសារដែលនៅក្បែរអ្នក គ្រប់យ៉ាងគឺជាឬសគល់នៃភាពជោគជ័យ ក្នុងពេលជាមួយគ្នានេះដែរ នៅ​ថ្ងៃ​ណា​មួយ​ដែលអ្នកសម្រេចបានជោគជ័យកុំភ្លេច សម្ដែង​ការ​អរគុណ​យ៉ាងស្មោះ​នៅ​ពេល​មាន​អ្នកណា​ម្នាក់​ផ្ដល់​ការ​ជួយ​ដល់​​អ្នក ទោះ​ជា​រឿងតូចឬរឿងធំក្ដី ព្រោះ​នៅ​ពេល​ដែល​អ្នក​សម្លឹង​ត្រលប់​ថយ​ក្រោយ​អ្នក​នឹង​ឃើញ​ថា​ដែល​អ្នក​ជោគជ័យ​បាន មួយ​ចំណែកព្រោះការជួយរបស់ពួកគេនោះឯង។

អ្វីដែលលើកឡើងទាំងអស់នេះមិនអាច ធានាថាទេថា អ្នក​នឹង​សម្រេច​បាន​ជោគជ័យ​ដរាប​អ្នក​មិន​បញ្ចេញ​សកម្មភាព ជារឿងធម្មតាដែលអ្នកមានអារម្មណ៍ហត់នឿយជាមួយនឹងឧបសគ្គរហូតគ្មានកម្លាំងចិត្តនឹងធ្វើអ្វី តែឧបសគ្គទាំងអស់នេះគឺជាវិញ្ញាសារប្រឡងដែលអ្នកត្រូវតែពុះពារឱ្យទាល់តែបាន មិន​ថា​គោលដៅ​របស់​អ្នកតូច​ឬ​ធំប៉ុណ្ណោះអ្នកត្រូវតែធ្វើឱ្យអស់ពីសមត្ថភាព ព្រោះបើអ្នកធ្វើពេញទំហឹងរហូតបានសម្រេច ជោគជ័យ​នេះ​នឹង​ក្លាយជារង្វាន់ជីវិត ជាកម្លាំងជំរុញឱ្យអ្នកមានកម្លាំង យក​ឈ្នះ​គោលដៅ​ផ្សេងៗ​ទៀត​នៅ​ពេល​ក្រោយ​៕

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top