
គន្លឹះរៀនពូកែទី១៖ ចេះបែងចែកពេលវេលា
គន្លឹះរៀនពូកែដំបូងគេ ទោះជាអ្នកជាមនុស្សចូលចិត្តលេងហ្គេម អានប្រលោមលោក មើលតុក្កតា លេងកីឡា មើលកុន ស្ដាប់ចម្រៀង ដើរ Shopping ។ល។ សុំឱ្យតែអ្នកចេះបែងចែកពេលវេលា ពេលណាលេង លេង ពេលណារៀន ត្រូវតែរៀន ទោះជាលេងមួយថ្ងៃប៉ុន្មានម៉ោង តែសុំឱ្យរកពេលវេលាក្រៅពីរៀននៅក្នុងថ្នាក់រៀន រៀនយ៉ាងហោច៣០នាទី ឬ ១ម៉ោង (សៅរ៍-អាទិត្យមិនបាច់ក៏បានដែរ) ងាយៗតែបានផលយ៉ាងពិតប្រាកដ
គន្លឹះរៀនពូកែទី២៖ មុនចូលរៀន ត្រូវអានមេរៀន
គន្លឹះងាយៗនេះគឺត្រូវអានមេរៀនមុនចូលរៀនយ៉ាងហោច ១០ ទៅ ១៥នាទី អានត្រឹមតែក្បាលៗ មេរៀនដើម្បីឱ្យដឹងថាថ្ងៃរៀនពីអ្វីខ្លះៗ ដល់ពេលល្ងាចអានមេរៀនម្ដងទៀតថាថ្ងៃនេះយើងរៀនអ្វីខ្លះ ធ្វើបែបនេះពីរមួយថ្ងៃទៅមួយថ្ងៃ អ្វីដែលយើងអានទាំងអស់នោះនឹងចូលមកក្នុងខួរក្បាលយើងបន្តិចម្ដងៗដោយមិនចាំហត់ចាំ ធ្វើញឹកញាប់នឹងជួយឱ្យយើងចាំមេរៀនយ៉ាងស្រួល
គន្លឹះរៀនពូកែទី៣ មិនសម្រុករៀន តែមុនពេលប្រឡង
ចំណុចនេះគឺហាមផ្ដាច់ មិនត្រូវទុកមេរៀនចោលមិនមើល មិនសិក្សា មិនស្វែងយល់តាំងពីដើមដើមទីជាដាច់ខាត ហើយតាំងមកខំប្រឹងសម្រុករៀនមុនពេលប្រឡង នោះប្រាកដជាមិនទាន់ទេ មេរៀនច្រើន មុខវិជ្ជាក៏ច្រើនមុខ បើអ្នកដែលធ្លាប់ខ្ជិលហើយចាំសម្រុករៀនមុនប្រឡងប្រាកដជាដឹងថា ពេលអានមេរៀនទីមួយចាំ ដល់ចូលអានមេរៀនទីពីរយល់ស្រាប់តែមកភ្លេចមេរៀនទី១វិញបាត់ បែបនេះគេហៅរៀនមុខភ្លេចក្រោយ ឧទាហរណ៍ភ្លាម សាកសួរខ្លួនឯងទៅមើល គន្លឹះរៀនពូកែទីមួយគឺជាអ្វី? (ហាមត្រលប់ទៅមើល) ប្រាកដជាមានអ្នកឆ្លើយមិនបានច្រើនអ្នក តាមការពិតមានហេតុផលតាមវិទ្យាសាស្ត្របកស្រាយបាន ខួរក្បាលរបស់មនុស្សយើង អាចចាំរឿងរ៉ាវផ្សេងៗបានល្អ ដោយសន្សឹមៗ ចងចាំរឿងរ៉ាវទៅជារឿយៗ តែបើព្យាយាមចាំក្នុងពេលវេលាខ្លី ប្រាកដជាមិនចូលក្នុងខួរក្បាលនោះទេ សូម្បីតែលោក អាល់ស្ដាញ ក៏មិនអាចចងចាំច្រើនក្នុងរយៈពេលខ្លីដែរ។
គន្លឹះរៀនពូកែទី៤៖ ធ្វើលំហាត់ ធ្វើកិច្ចការផ្ទះ
មនុស្សជាច្រើនមើលរំលង លំហាត់ កិច្ចការផ្ទះ តែបែរជាផ្ដោតសំខាន់ទៅលើមេរៀន ឬទ្រឹស្តីផ្សេងៗ ដោយអ្នកខ្លះធ្វើលំហាត់គឺនៅក្នុងម៉ោងប្រឡង ធ្វើម៉េចនឹងចេះ ពេលចេញពីបន្ទប់ប្រឡងគឺមានតែទឹកភ្នែកស្រោចក្បាលជង្គង់ សូម្បីតែអ្នកទាត់បាល់ពូកែដូចជា Lionel Messi គេមានអាថ៌កំបាំងក្នុងការពូកែ នោះគឺគេរៀនទ្រឹស្តីតែបន្តិចនោះទេ ត្រឹមតែម្ដងទៅពីរដងប៉ុណ្ណោះ តែប្រើពេលវេលាដែលសល់ទៅប្រើលើការហ្វឹកហាត់និងសមនៅលើតារាង យ៉ាងខ្លាំងរាល់ៗថ្ងៃ បើចង់រៀនពូកែដូច Messi លេងបាល់ទាត់ គ្រប់គ្នាឧស្សាហ៍ហ្វឹកហាត់ ធ្វើលំហាត់និងកិច្ចការផ្ទះឱ្យបានច្រើន។
គន្លឹះរៀនពូកែទី៥៖ សង្ខេបមេរៀន និង កត់ចំណាំដោយខ្លួនឯង
ការសរុបឬសង្ខេបមេរៀន កត់ចាំដោយខ្លួនឯងគឺជាការរំលឹកមេរៀនទាំងមូលឡើងវិញ ព្រោះនៅពេលធ្វើចប់ហើយពិនិត្យផ្ទៀងផ្ទាត់នឹងធ្វើឱ្យយើងបានរំលឹកឡើងវិញម្ដងជាពីរដង បើសិនជាអាចគួរតែច្នៃប្រើប្រាស់ប៊ិចឱ្យមានពណ៌ខុសៗគ្នា ដើម្បីឱ្យសាមីខ្លួនអូនទៅមានភាពងាយស្រួល និងឆាប់យល់។
គន្លឹះរៀនពូកែទី៦៖ បង្រៀនមេរៀនមិត្តភក្ដិជាក្រុម ផ្លាស់ប្ដូរគ្នាសួរ ផ្លាស់ប្ដូរគ្នាបង្រៀន
ការរៀន ការអានតែម្នាក់ឯង ជួនកាលធ្វើឱ្យយើងមើលរំលងចំណុចសំខាន់មួយចំនួន ដូច្នេះការបង្កើតមានជាចក្រុមមិត្តភក្ដិមកជួយបង្រៀនគ្នាទៅវិញទៅមកមុនពេលប្រឡង នឹងធ្វើឱ្យយើងបានសិក្សានូវចំណុចដែលយើងអាចនឹងមើលរំលង ជួនកាលនៅពេលមិត្តភក្ដិក្នុងក្រុមសួរសំនួរខ្លះមកយើងមុនពេលប្រឡងមួយម៉ោងពីរម៉ោងក៏ធ្វើឱ្យយើងចាំអ្វីៗបានល្អនិងច្រើនជាងមុនផង
គន្លឹះរៀនពូកែទី៧៖ ជឿជាក់លើខ្លួនឯង កុំគិតថាខ្លួនឯងមិនពូកែ រៀនប៉ុណ្ណាក៏មិនចេះ
ចំណុចត្រង់នេះសំខាន់ខ្លាំងណាស់ ហាមគិតថាខ្លួនឯងមិនពូកែ គ្មានសមត្ថភាពធ្វើអ្វីជាដាច់ខាត ក្មេងមិនពូកែ ក៏មានវិធីរៀនបានល្អបែបក្មេងមិនពូកែដែរ សំខាន់សូមកុំចុះចាញ់ឱ្យសោះ!
គន្លឹះរៀនពូកែទី៨៖ ចេះមើលថែសុខភាពខ្លួន ញ៉ាំឱ្យឆ្អែត គេងឱ្យគ្រប់គ្រាន់!
មនុស្សជាច្រើនគិតថាគ្រាន់តែញ៉ាំនិងគេងគឺជាគន្លឹះដែរ? តែការពិតទាំងពីរមុខនេះគឺជាអាថ៌កំបាំងដ៏ធំដែលនឹងធ្វើឱ្យប្អូនៗពូកែពូខាងក្នុងមក រាងកាយរឹងមាំ ញ៉ាំឆ្អែតគេងលក់ស្កប់ស្កល់ នឹងធ្វើឱ្យខួរក្បាលយើងស្រស់ថ្លា ងាយស្រួលចងចាំបានលឿនជាងគេ និងចងចាំបានច្រើនជាងមុន។
ចង់ដឹងថាផលពិតឬអត់? សាកល្បងទៅមើល!