បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ?

បើតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ឱសថបុរាណចិន Lianhua Qingwen នេះ បាននិងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសប្រេស៉ីល, ហ្វីលីពីន, ឥណ្ឌូនេស៉ី កាណាដា ម៉ូហ្ស៉ាំមិច រ៉ូម៉ានី ថៃ ឡាវ និងសិង្ហបុរីជាដើម ពោលគឺមិនមែនតែកម្ពុជានោះទេ។

ថ្លែងពីខេត្តកំពង់ចាម ជាទីប្រគល់អំណោយលើកទឹកចិត្តជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទី៦លាននាក់នៅកម្ពុជានោះ លោកជំទាវបានរម្លឹកឱ្យដឹងថាឱសថបុរាណនេះបានប្រើប្រាស់ដំបូងនៅប្រទេសចិនចំពេលមានអ្នកជំងឺកូវីដ១៩ឆ្លងទ្រង់ទ្រាយធំ ហើយក៏មានការធូរស្បើយមួយចំនួនធំ។

រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំស្វះស្វែងរកវិធីសាស្ត្រជាច្រើនដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩នេះ ហើយការស្វះស្វែងរកឱសថបុរាណចិននេះមកជូនប្រជាពលរដ្ឋទទួលទាននាពេលដ៏លំបាកនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រឹងនោះដែរ។ នេះបើតាមលោកជំទាវ ឱ វណ្ណឌីន។

សម្រាប់ការប្រើប្រាស់នៅកម្ពុជា លោកជំទាវរដ្ឋលេខាធិការឱ្យដឹងទៀតថាអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាមនុស្សធំ អាចប្រើឱសថបុរាណនេះម្ដង៤គ្រាប់ ក្នុងមួយថ្ងៃ៣ដង និងអាចប្រើបានក្នុងកម្រិតតែ៧ថ្ងៃទៅ ១០ថ្ងៃប៉ុណ្ណោះ ដោយមិនអាចប្រើយូរជាងនេះបានទេ ខណៈកូនក្មេងប្រើក្នុងកម្រិតទាបបំផុត។

សូមបញ្ជាក់ថា Lianhua Qingwen អាចជួយសម្រាលរោគសញ្ញាក្ដៅខ្លួន ក្អក ផ្ដាសសាយ ឈឺបំពង់កតឹងច្រមុះ ដើម្បីទប់កុំឱ្យស្ថានភាពជំងឺមានការវិវត្តន៍ធ្ងន់ធ្ងរ និងផ្ដល់លទ្ធភាពឱ្យសរីរាង្គមនុស្សមានការឆ្លើយតបមួយល្អប្រសើរទៅនឹងមេរោគក្នុងកម្រិតស្រាល ដែលអាចវិវត្តន៍ទៅរកការជាសះស្បើយតែម្ដង៕

ដោយ រ៉េន រតនៈ

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top