​ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ ត្រូវ​តែ​ជម្រុះ​ចោល​និស្ស័យ​ទាំង​ 6នេះ​ជា​ដាច់​ខាត​!​

ភាព​ជោគជ័យ​ក្នុង​ការងារ​មិនមែន​បាន​មក​ដោយ​ភាព​ចៃ​ដន្យ​ ឬ​ព្រោះ​តែ​សំណាង​នោះ​ទេ​ តែ​ត្រូវ​អាស្រ័យ​ដោយ​ការ​ព្យាយាម​ និង​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​ជួយ​ឱ្យ​បុគ្គល​ណា​ម្នាក់​អាច​ទំលុះ​ឆ្ពោះ​ដល់​គោល​ដៅ​ ប៉ុន្តែ​នៅ​តាម​ផ្លូវ​ទៅ​កាន់​គោលដៅ​នោះ​ ជួនកាល​អាច​មក​ពី​និស្ស័យ​របស់​យើង​ខ្លួន​ឯង​ ធ្វើ​ឱ្យ​កើត​​ជា​ឧបសគ្គ​រារាំង​មិន​ឱ្យ​យើង​ទៅ​ដល់​គោល​ដៅ​ដោយ​មិន​ដឹង​ខ្លួន​។ ខាង​ក្រោម​នេះ​គឺជា​និស្ស័យ​៦ យ៉ាង​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ជា​បន្ទាន់​ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ក្នុង​ការងារ​។

១./ សម្ងំ​នៅ​ក្នុង​ Comfort Zone | គិតថា​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​គ្រប់​គ្រាន់​ហើយ​

រវល់​តែ​លង់​លក់​នឹង​​ជោគជ័យ​នៅ​​ក្នុង​អតីតកាល​ ធ្វើ​ការ​ងារ​ឱ្យ​រួច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ព្រោះ​គិត​ថា​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នេះ​គ្រប់​គ្រាន់​ហើយ​ សូម​ប្រាប់​ថា​គំនិត​អស់​ទាំង​នេះ​នឹង​ធ្វើ​យើង​មិន​អាច​អភិវឌ្ឍ​ខ្លួនឯង​ ដូច្នេះ​យើង​ត្រូវឧស្សហ៍ព្យាយាម​ប្រឈម​គ្រប់​បញ្ហា​ក្នុង​ជីវិត​ សាកល្បង​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​ ដើម្បី​​បាន​សម្លឹង​ឃើញ​នូវ​​ឱកាស​ថ្មីៗ​ ទោះ​ជា​អាច​ប្រថុយ​នឹង​បរាជ័យ​ខ្លះ​ តែ​នឹង​ធ្វើ​ឱ្យ​យើង​បាន​រៀន​សូត្រ​ ពី​កំហុស​ឆ្គង​ និង​ ទទួល​បាន​បទ​ពិសោធ​ដើម្បី​យក​មក​អភិវឌ្ឍ​ខ្លួន​ឯង​បន្ត​ទៅ​មុខ​ទៀត​​

២./ មិន​កំណត់​គោលដៅ​ជីវិត​ | ខាត​ពេល​ បាត់​ឱកាស​

ការ​ធ្វើ​ការងារ​ដោយ​មិន​គ្មាន​គោលដៅ​ក្នុង​ជីវិត​ ប្រៀប​ដូច​ជា​ធ្វើ​ដំណើរ​​គ្មាន​ចំណត​ ហើយ​នេះ​គឺ​ជា​មួលហេតុ​ដែល​ធ្វើ​ឱ្យ​យើង​ខាត​ពេលវេលា​ ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​អាច​​ធ្វើ​ឱ្យ​បាត់​បង់​ឱកាស​ល្អ​ៗ​ក្នុង​ជីវិត​ផង​ដែរ​។ ដូច្នេះ​ការ​កំណត់​គោលដៅ​គឺ​ជា​រឿង​សំខាន់​ បើសិន​ចង់​ជោគជ័យ​ក្នុង​ការងារ ចំណុច​ចាំ​បាច់​នោះ​គឺ​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​ និង​មាន​ការ​តាំងចិត្ត​ខ្ពស់​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នោះ​ មិន​ថា​អ្នក​បរាជ័យ​ ឬ​ដួល​រលំ​ប៉ុន្មាន​ដង​នោះ​ទេ​​

៣. ខ្វះ​ការ​រៀបចំ​ផែនការ​ | មិន​កំណត់​លំដាប់​ន​លំដោយ​នៃ​ភាព​ចាំ​បាច់​របស់​ការងារ

ការ​ដែល​យើង​ទៅ​ដល់​គោលដៅ​បាន​ ត្រូវ​តែ​មាន​ការ​រៀបចំ​ផែនការ​ និង​ប្រតិបត្តិ​តាម​ផែនការ​នោះ​យ៉ាង​ម៉ឺងម៉ាត់​ មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​ទៅ​ដល់​គោលដៅ​ម្ដង​ណា​ឡើយ​ ព្រោះ​ប្រើ​ជីវិត​ដោយ​មិន​គូរ​ពី​ការ​រៀបចំ​ផែនការ​ ធ្វើ​ឱ្យ​ដួល​រលំ​ និង​ មិន​អាច​សម្រេច​បាន​ជោគជ័យ​។ ​នៅ​ក្នុង​ដំណាក់​កាល​នេះ​ ​គួរ​ចាប់​ផ្ដើម​សរសេរ​ផែនការ​ជីវិត​ ដែល​យើង​ចង់​​ឱ្យ​ទទួល​បាន​ជោគជ័យ​តាម​លំដាប់​លំដោយ​ និង​ រៀបចំ​លេខ​រៀង​នៃ​ចំណុច​សំខាន់​ៗ​ ហើយ​បែងចែក​ចេញ​ពី​ប្រភេទ​ៗ​ ថាមួយ​ណា​ជា​គោលដៅ​រយៈ​ពេល​ខ្លី និង​មួយ​ណា​រយៈ​ពេល​វែង​ បន្ត​មក​ទៀត​ត្រូវ​គិត​រក​វិធី​ទៅ​ឱ្យ​ដល់​គោលដៅ​នោះ​ ដោយ​ប្រតិបត្តិ​តាម​យ៉ាងខ្ជាប់​ខ្ជួន​។

៤./ កុំ​ខ្លាច​មិន​ហ៊ាន​សួរ | ​គំនិ​ត​យើង​អាច​នឹង​មិន​មែន​គំនិត​ល្អ​ជា​ទីបំផុត​

បញ្ហា​និង​ការ​ងារ​ប្រៀប​ដូចន​ជា​គូ​ស្នេហ៍​នឹង​គ្នា​ ហេតុនេះ​ពេល​ខ្លះ​ចំណេះ​ដឹង​ឬ​បទ​ពិសោធ​របស់​យើង​អាច​នឹង​មិន​គ្រប់គ្រាន់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ពិសេស​នៅ​ក្នុង​ស្ថានការណ៍​តានតឹង​មួយ​ចំនួន​ អាច​នឹង​ធ្វើ​ឱ្យ​គំនិត​និង​ការ​យល់​ឃើញ​របស់​យើង​មិន​មែន​ជា​ផ្លូវ​ដ៏​ល្អ​បំផុត​។ ហេតុនេះ​យើង​ចាំ​បាច់​ត្រូវ​តែ​សាកសួរ​ ឬ​សុំ​ការ​ពិភាក្សា​ពី​ប្រធាន​ផ្នែក​ ឬ​មិត្ត​រួម​ការងារ​ កុំ​ជឿជាក់​លើ​ខ្លួន​ឯង​ពេក​ ឬ​កុំ​ក្រែង​ចិត្ត​មិនហ៊ាន​សូម្បី​តែ​សួរ​ ព្រោះ​ជា​ច្រើន​ដង​ ការ​មើល​ឃើញ​ខុស​គ្នា​ក៏​អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​គំនិត​ យោបល់​ថ្មី​ៗ​ផង​ដែរ​។ ការ​សាកសួរ​ បាន​សេចក្ដី​ថា​បូក​ទាំង​ការ​ជជែក​វែក​ញែក​ ដើម្បី​សុំ​ការ​យល់​ឃើញ​​ទៅ​លើ​ការងារ​យើង​ពី​មិត្ត​រួម​ការងារ​ ដើម្បី​បាន​ដឹង​ថា​ពួ​ក​គេ​មាន​ការ​​យល់​ឃើញ​បែបណា​ចំពោះ​សមិទ្ធិផល​របស់​យើង​ ដើម្បី​យើង​មាន​គំនិត​​យក​ទៅ​កែកុន​ ច្នៃ​ប្រឌិត​ជា​បន្ត​ទៅ​មុខ​ទៀត​។​​

៥. ខ្វះ​គំនិត​​បង្កើត​ការ​អភិវឌ្ឍ | ខ្វះខាត​ការ​វិវត្ត​ខ្លួ​នឯង​

ធ្វើ​តាម​អ្នក​ផ្សេង​ព្រោះ​មិន​ចង់​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ចំលែក​ខុស​គេ​នៅ​ក្នុង​សង្គម​ ឬ​ជ្រើសរើស​ជឿ​ទៅ​លើ​អ្វី​ដែល​មនុស្ស​មួយ​ភាគ​ធំ​គិតថា​ល្អ​ ដោយ​មិន​ធ្លាប់​ប្រើ​ការ​ពិចារណា​ ថា​របស់​ទាំង​អស់​នោះ​ស័ក្តិសម​នឹង​ខ្លួន​យើង​ឬ​អត់​?​ បើ​សិន​មនុស្ស​គ្រប់​គ្នា​គិត​បែបនេះ​ ពិភពលោក​ច្បាស់​ជា​មិន​មា​ការ​បង្កើត​ថ្មី​ ចំណែក​យើង​ខ្លួន​ឯង​ក៏​មិនមាន​ការ​អភិវឌ្ឍ​ផង​ដែរ​។

មនុស្ស​ដែល​អាច​ជោគជ័យ​ក្នុង​ការ​ងារ​ត្រូវ​តែ​ហ៊ាន​ធ្វើ​នូវ​អ្វី​ដែល​ខុស​ប្លែក​ ជា​ពិសេស​បំផុត​នៅ​ក្នុង​ពិភព​ធ្វើ​ការងារ​បច្ចុប្បន្ន​​ដែល​មាន​ការ​ប្រកួត​ប្រជែង​និង​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ មនុស្ស​អាច​ក្ដោបក្ដាប់​ដណឹងបាន​យ៉ាង​ឆាប់​រហ័ស​ ហេតុនេះ​យើង​ត្រូវ​តែ​មាន​ការ​គិត​បែប​ច្នៃ​ប្រឌិត​ អាច​ជួយ​ឱ្យអ្វី​ដែល​កំពុង​តែ​ធ្វើ​នោះ​បង្កើត​បាន​ជា​របស់​ថ្មី​ណា​មួយ​ទៀត​។

៦. មើល​ឃើញ​ពិភពលោក​ក្នុង​ផ្លូវ​ទុទ្ទិដ្ឋិនិយម | មើល​ឃើញ​ឱកាស​ជា​ហានិភ័យ​

​ដរាប​ណា​ដែល​យើង​មើល​ឃើញ​ឱកាស​ជា​ហានិភ័យ​ និង​ មើល​ឃើញ​បញ្ហា​ជា​ឧបសគ្គ​ដែល​ពិបាក​នឹង​ឆ្លង​ផុត​ ភាព​ជោគជ័យ​នឹង​មិន​អាច​កើត​មាន​ចំពោះ​យើង​បាន​នោះ​ទេ​ មនុស្ស​ដែល​ជោគជ័យ​នឹង​មើល​ឃើញ​បញ្ហា​ជា​រឿង​ដែល​ត្រូវ​ដោះ​ស្រាយ​និង​កែខៃ​ ហើយ​ជា​ចំណោទ​ដែល​រង់​ចាំ​ឱ្យ​ដោះ​ស្រាយនិង​យក​ជ័យ​ជំនះ ចំណុច​សំខាន់​យើង​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​មើល​ពិភព​លោក​ក្នុង​ផ្លូវ​ទុទ្ទិដ្ឋិនិយម​ ព្រោះ​ទោះ​ជា​យើង​ជា​មនុស្ស​វិជ្ជមាន​ តែ​នៅ​ក្នុង​ស្ថានការណ៍​ខ្លះ​ ពាក្យ​សម្ដី​ ឬ​ ​ទង្វើ​របស់​ពួក​គេ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​ដល់​​សុខភាព​ផ្លូវ​ចិត្ត​​របស់​យើង​បាន​ដួច​គ្នា​៕​​

ប្រភព៖ Wealthmeup

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top