ដំណឹងល្អ! ឱកាស បានចេញទៅសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលរបស់ប្រទេសអូស្ត្រាលីបានមកដល់ហើយ។
អាហារូបករណ៍ចំនួនជាង៦០០ កន្លែង ផ្ដល់ឱ្យនិស្សិតទៅសិក្សានៅសាកលវិទ្យាល័យ Melbourne របស់ប្រទេសអូស្ត្រាលីលើគ្រប់ជំនាញសិក្សាសម្រាប់ថ្នាក់ អនុបណ្ឌិត និងបណ្ឌិតស្រាវជ្រាវ បើកឱ្យដាក់ពាក្យរហូតដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២១។
អត្ថប្រយោជន៍អាហារូបករណ៍៖ សាលាធានាចេញឲ្យទាំងអស់រួមមាន ថ្លៃសាលា ថ្លៃស្នាក់នៅ ធានារ៉ាប់រងសុខភាព បូករួមជាមួយនឹងប្រាក់ខែក្នុងមួយខែគឺ ១៧០០ ដុល្លារ ២ ឆ្នាំសម្រាប់ថ្នាក់អនុបណ្ឌិត និង បួនឆ្នាំសម្រាប់ថ្នាក់បណ្ឌិត។
របៀបដាក់ពាក្យស្នើសុំ៖ តាមរយៈអនឡាញ ដោយដំបូងត្រូវដាក់ពាក្យសុំចូលរៀនជាមុនសិន (Admission) ហើយតម្រូវការភាសាអង់គ្លេស IELTS យ៉ាងតិច ៦.៥។
ផុតកំណត់៖ ៣១ តុលា ២០២១។
សូមបញ្ជាក់ថាសម្រាប់អាហារូបករណ៍ទាំង៦០០កន្លែងជាងនេះ មិនតម្រូវឱ្យមានបទពិសោធការងារនោះទេ អ្នកដែលមិនមានក៏អាចដាក់ពាក្យបានដែរ។
សម្រាប់ព័ត៌មានលម្អិត អាចចូលទៅកាន់៖ bit.ly/2PCbkDd ចំណែកជ្រើសរើសជំនាញសិក្សាអាចរកបាននៅទីនេះ (ចុចនៅទីនេះ)