សេចក្ដីណែនាំពីអាហារូបករណ៍៖
កម្មវិធីអាហារូបករណ៍១ឆ្នាំ ពីធនាគារអភិវឌ្ឍន៍អាស៊ាន និង ជប៉ុន (ADB_JSP) ចំនួន១៤០កន្លែង ផ្ដល់ឱកាសដល់ពលរដ្ឋមានគុណសម្បត្តិគ្រប់គ្រាន់ របស់ប្រទេសសមាជិក ADB កំពុងអភិវឌ្ឍន៍ សិក្សាថ្នាក់ក្រោយឧត្តមផ្នែក សេដ្ឋកិច្ច គ្រប់គ្រង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា និង ផ្នែកផ្សេងៗទៀតនាភូមិភាគអាស៊ីនិងប៉ាស៊ីហ្វិក។ នៅពេលបញ្ចប់កម្មវិធីសិក្សាពួកគេរំពឹងថាអ្នកសិក្សានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសកំណើតរបស់ពួកគេ។
មុខវិទ្យាសិក្សា៖
កម្មវិធីសិក្សា ADB-JSP គឺថ្នាក់ក្រោយឧត្តមសិក្សា ផ្នែក សេដ្ឋកិច្ច, គ្រប់គ្រង,សុខភាព,ការសិក្សា,កសិកម្ម, បរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ, វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ មានវិទ្យាស្ថានសិក្សាដែលបានចូលរួមក្នុងគម្រោងផែនការដែលបានផ្ដល់ឱ្យនៅក្នុងតំបន់អាស៊ាន និង បាស៊ីហ្វិចប៉ុណ្ណោះដែលនឹងបានទទួលអាហារូបករណ៍ទាំងស្រុងពី ADB-JSP។
អត្ថប្រយោជន៍អាហារូបករណ៍៖
១.អាហារូបករណ៍នេះផ្ដល់ដល់ប្រជាជនក្នុងប្រទេសសមាជិកកម្ចីរបស់ធនាគារអភិវឌ្ឍន៍ ADB
២.ធនាគារ ADB នឹងផ្គត់ផ្គង់ទាំងស្រុងលើថ្លៃសិក្សា,ថ្លៃស្នាក់នៅ,ថ្លៃសិក្សា,ថ្លៃពេទ្យ,ឯកសារសិក្សា,សម្ភារៈប្រើប្រាស់ និង ថ្លៃធ្វើដំណើរ។
៣.អាហារូបករណ៍នេះផ្ដល់ជូនសម្រាប់ឆ្នាំទីមួយ ចំណែកឆ្នាំទីពីរ គឺអាស្រ័យលើការវាយតម្លៃរបស់វិទ្យាស្ថានសិក្សា ដើម្បីសម្រេចថានិស្សិតអាចទទួលបានអាហារូបករណ៍ពេញទាំងពីរឆ្នាំលើថ្នាក់អនុបណ្ឌិតឬថ្នាក់បណ្ឌិត
លក្ខខណ្ឌជ្រើសរើស៖
១.ប្រទេសដែលជាសមាសជិកក្នុងចំណោមប្រទេសកម្ចីប្រាក់ពី ADB
២.មានលិខិតបញ្ជាក់រដ្ឋបាលអាចសិក្សា អនុបណ្ឌិត/ថ្នាក់បណ្ឌិត ពីវិទ្យាសា្ថនសិក្សាណាមួយ
៣.មានសញ្ញាប័ត្របរិញ្ញាប័ត្រ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើគ្នា
៤.មានបទពិសោធធ្វើការងារយ៉ាងតិច២ឆ្នាំ ក្រោយបញ្ចប់ការសិក្សាមហាវិទ្យាល័យ ក្នុងខណៈដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍។ ត្រូវមានជំនាញនិយាយ និង សរសេរភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញទើបអាចសិក្សាបាន។
៥.និស្សិតត្រូវមានអាយុមិនលើស៣៥ឆ្នាំ ក្នុងពេលស្នើសុំអាហារូករណ៍ ចំពោះមន្ត្រីរាជការ ឬ ថ្នាក់គ្រប់គ្រង ដែលចង់ដាក់ពាក្យស្នើត្រូវមានអាយុត្រឹម៤៥ឆ្នាំ
៦.មានសុខភាពល្អ
៧.ត្រូវសន្យាថានឹងត្រលប់មកស្រុកកំណើតវិញក្រោយបញ្ចប់ការសិក្សា
៨.បុគ្គលិកឬមន្ត្រីពាក់ព័ន្ធរបស់ ADB មិនត្រូវបានអនុញ្ញាតឱ្យទទួលបានអាហារូបករណ៍នេះនោះទេ
មន្ត្រីធ្វើការវិទ្យាស្ថានសិក្សាអប់រំក៏មិនត្រូវបានអនុញ្ញាតឱ្យទទួលបានអាហារូបករណ៍ដូចគ្នា
៩.ADB-JSP មិនផ្គត់ផ្គង់ចំពោះអ្នកដាក់ពាក្យស្នើសុំណាដែលបានចុះឈ្មោះសិក្សារួចនោះទេ
១០.ADB-JSP មិនផ្គត់ផ្គង់ចំពោះការសិក្សាថ្នាក់បឋម ការសិក្សាពីចម្ងាញ ការសិក្សាវគ្គខ្លី សិក្ខាសាលា, សារណា, សរសេរ thesis និងការស្រាវជ្រាវនោះទេ
ចំពោះលិខិតស្នើសុំចុះឈ្មោះសិក្សា និង ព័ត៌មានបន្ថែម អាចចុចចូលតាម Link នេះ។