អបអរសាទរគម្រប់ខួប ប្រាសាទព្រះវិហារ និងប្រាសាទ សំបូរព្រៃគុក ដាក់ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរ ព្រៃគុក របស់កម្ពុជាត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ នេះបើយោងតាមផេករបស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានបង្ហោះ នៅថ្ងៃទី០៧ កក្កដា ២០២១។

សម្ដេចពញាចក្រី ហេង សំរិន បានឲ្យដឹងថា ការសម្រេចបញ្ចូលប្រាសាទទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាការចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃ រហូតត្រូវបាន UNESCO  ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅទីក្រុងកេបិក ប្រទេសកាណាដា សម្រាប់ប្រសាទព្រះវិហារ និងប្រាសាទសំបូរ ព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

ប្រាសាទសំបូរព្រៃគុក

«យើងជាកូនចៅ បានចងចាំនិងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចទាមទារយុត្តិធម៌ នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលបានកាត់ក្តីឱ្យកម្ពុជាយើងឈ្នះប្រទេសថៃក្នុងការគ្រប់គ្រងប្រាសាទ ព្រះវិហារដ៏ពិសិដ្ឋរបស់យើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។» នេះជាការលើកឡើងបន្ថែម ពីសម្ដេចពញាចក្រី ហេង សំរិន។ 

សម្ដេចបានបន្ដទៀតថា «យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើង ដែលបានសាងសង់ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទបុរាណដទៃទៀតជាច្រើន នៅពាសពេញប្រទេសទុកឱ្យកូនចៅរហូតសព្វថ្ងៃនេះ ធ្វើឱ្យអន្តរជាតិ ស្ញប់ស្ញែងចំពោះពូជសាសន៍របស់យើងជាទីបំផុត»។

ក្នុងបុព្វហេតុលើកតម្កើងនូវតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស ដូចសព្វថ្ងៃនេះបាន គឺយើងមិនអាចខ្វះបានឡើយនូវសុខសន្តិភាព ស្ថិរភាពនយោបាយ។ សូមជនរួមជាតិទាំងអស់រួមគ្នាបន្តថែរក្សា ការពារ និងអភិរក្ស អភិវឌ្ឍន៍ រាល់សម្បត្តិបេតិកភណ្ឌរបស់យើង ទាំងរូបិយនិងអរូបិយឱ្យបានគង់វង្សជារៀងរហូតតទៅ៕

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top