ជំនួយចិន មិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងភាពក្រីក្រនោះទេ ប៉ុន្តែវាក៏ជួយឱ្យកម្ពុជា ឯករាជ្យនយោបាយទៀតផង។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំកំពូល នៃថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅលើពិភពលោកនៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់ថ្មីៗ។
