តើអ្នកកំពុងចង់សិក្សាលើជំនាញអក្សរខ្មែរមែនទេ? ជាការពិតណាស់ មានសិស្សានុសិស្សមួយចំនួន ដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កំពុងស្វែងរកនូវមុខជំនាញផ្សេងៗគ្នា ក្នុងនោះក៏មានជំនាញ អក្សរសាស្រ្តខ្មែរដែរ ប៉ុន្ដែ ពួកគេមួយចំនួនក៏មិនច្បាស់ថា ដើម្បីរៀនអក្សរសាស្រ្តត្រូវផ្អែកលើមូលដ្ឋានអ្វីខ្លះ? ដូច្នេះ HEYC នឹងចែករំលែកគន្លឹះមួយចំនួនដូចខាងក្រោមនេះ៖
សូមចុចអាន៖ សិស្សនិស្សិតជិត៤ម៉ឺននាក់កំពុងសិក្សាជំនាញអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈតាមអនឡាញ!

+ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញ៖ ភាសាខ្មែរ និងប្រវត្តិវិទ្យា។
+ការសិក្សាដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រលើមុខជំនាញទេ
+ចំណេះដឹងដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖ មានរយៈពេល ០៤ ឆ្នាំ ស្មើនឹង ១៦៥ ក្រេឌីត ។
- មូលដ្ឋានគ្រឹះ នៃអក្សរសាស្ត្រខ្មែរ និងអក្សរសិល្ប៍ខ្មែរ អាស៊ី បស្ចិម ចិន និងឥណ្ឌា
- យល់ដឹងពីទ្រឹស្តីអក្សរសិល្ប៍ វប្បធម៌ វេយ្យាករណ៍ ភាសាវិទ្យា វិធីសាស្រ្តស្រាវជ្រាវ
- យល់ដឹងពីបាលីសំស្ក្រឹត សិល្ប៍វិទ្យា សិលាចារិក និងភាសាអង់គ្លេស ។ល ។
+អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ ៖
- សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ នៅតាមគ្រឹះស្ថានសិក្សា
- ជំនាញវិជ្ជានិពន្ធ ជំនាញមគ្គុទេសក៍ទេសចរណ៍ ការងាររដ្ឋបាល តាមអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នផ្សេងៗ ។
តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា?
សម្រាប់មុខវិជ្ជានេះ សិស្សានុសិស្សអាចដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតក្នុងមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត។
ប្រភព៖ សៀវភៅមគ្គុទេសក៏ សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និង មុខជំនាញបន្ដការសិក្សានៅកម្រិតឧត្តមសិក្សា