នៅឆ្នាំសិក្សា២០២០– ២០២១នេះមានសិស្សនិស្សិតជិត៤ម៉ឺននាក់បាននិងកំពុងតែទទួលការបណ្តុះបណ្តាលតាមរយៈអនឡាញនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈទាំងរដ្ឋនិងឯកជនរួមទាំងអង្គការក្រៅរដ្ឋាភិបាល។
នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារឯកឧត្តមអ៊ិតសំហេងនៅក្នុងការថ្លែងចូលរួមអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ ដែលបានប្រារព្ធធ្វើក្រោមប្រធានបទ TVET ធ្វើឲ្យជំនាញកាន់តែប្រសើរនិងប្រាក់ចំណូលកាន់តែខ្ពស់។
សូមចុចអាន៖ តើអ្នកកំពុងចង់សិក្សា ជំនាញវិទ្យាសាស្ត្រកសិកម្ម មែនទេ?

បើតាមរដ្ឋមន្ត្រីក្រសួងការងារការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអភិវឌ្ឍសេដ្ឋកិច្ចប្រទេសព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើនិងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ពលរដ្ឋម្នាក់ៗ។
ក្នុងទិវានេះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនបានបន្តជំរុញលើទឹកចិត្តនិងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីឱ្យមានចំណេះដឹងជំនាញច្បាស់លាស់ឥរិយាបថការងារនិងសីលធម៌វិជ្ជាជីវៈដូចដែលប្រធានបទនៃទិវាជាតិនេះបានលើកទ្បើង «TVET ធ្វើឱ្យជំនាញកាន់តេប្រសើរនិងប្រាក់ចំណូលខ្ពស់»៕
ប្រភព៖ Troryorng