វិស័យកសិកម្មបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញដល់កំណើតសេដ្ឋកិច្ចរបស់ កម្ពុជាខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើពិពិធកម្មលើវិស័យនេះ។ ដើម្បីសម្រេចបាន នូវផែនការទំនើបកម្មក៏ដូចជាការធ្វើពិពិធកម្មលើវិស័យកសិកម្មនេះ ការបណ្តុះបណ្តាល ធនធានមនុស្សគឺជាកត្តាដែលមិនអាចខ្វះបាន។
នៅថ្ងៃនេះ គេហទំព័រ HEYC សូមបង្ហាញជូននូវជំនាញមួយទៀតសម្រាប់ជាមូលដ្ឋានក្នុងការជ្រើសរើស របស់សិស្សានុសិស្សក្រោយពេលបញ្ចប់បាក់ឌុប នោះគឺជំនាញ ជំនាញវិទ្យាសាស្ត្រកសិកម្ម។
សូមចុចអាន៖ ស្វែងយល់អំពី ជំនាញគ្រប់គ្រងធនធានមនុស្ស!

ដើម្បីអាចសិក្សាជំនាញនេះ បានបេក្ខជនត្រូវមានចំណេះដឹងមូលដ្ឋានលើមុខវិជ្ជា៖គីមីវិទ្យា និងជីវវិទ្យា។
និស្សិតត្រូវចំណាយពេលសិក្សា៤ឆ្នាំស្នើនឹង១៦០ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រលើជំនាញនេះ។
ក្រោយពេលបញ្ចប់ការសិក្សា៤ឆ្នាំ និស្សិតនឹងទទួលបានចំណេះដឹងដូចជា៖
ផ្នែកវិទ្យាសាស្ត្រដី៖
- ដឹងពីប្រភពកំណរកំណើតនិងវិភាគលើលក្ខណៈរូប-គីមីនៃដី
- យល់ដឹងពីការប្រើប្រាស់ដីកសិកម្មនិងប្រព័ន្ធកសិកម្មចំរុះ
- យល់ដឹងពីការប្រើប្រាស់ជីគីមីនិងជីធម្មជាតិតាមលក្ខណៈបច្ចេកទេស
ផលិតកម្មដំណាំ
- យល់ដឹងពីលក្ខណៈជីវសាស្ត្រ និងសារធាតុចិញ្ចឹមរបស់ដំណាំ បច្ចេកទេសដាំដុះ ការរក្សាទុក ការកែច្នៃផលិតផល។
- យល់ដឹងពីបច្ចេកទេសបង្កាត់ពូជ ការផ្សាំនិងការរក្សាទុកពូជ
- យល់ដឹងពីការជ្រើសរើសដំណាំតាមស្ថានភាពដីនិងអាកាសធាតុ។

ការការពារដំណាំ
- យល់ដឹងពីលក្ខណៈជីវសាស្ត្ររបស់សត្វល្អិត ស្គាល់ពីសត្វល្អិតមាន ប្រយោជន៍ និងសត្វបំផ្លាញ
- ដឹងពីជំងឺរុក្ខជាតិ វិធានការការពារនិងបំផ្លាញសត្វចង្រៃ
- ដឹងពីបច្ចេកទេសប្រើប្រាស់ថ្នាំពុលគីមីនិងធម្មជាតិ
មូលដ្ឋានឬអង្គភាពដែលអ្នកមានជំនាញផ្នែកនេះអាចទៅបម្រើការងារ៖
- តាមក្រសួង ស្ថាប័ន(ក្រសួងកសិកម្ម) ក្រុមហ៊ុននិងអង្គការនានា
- អ្នកបណ្តុះបណ្តាល សាស្ត្រាចារ្យនៅតាមវិទ្យាស្ថានឬមហាវិទ្យាល័យ
- អ្នកស្រាវជ្រាវនិងផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់សហគមន៍ និង ធ្វើអាជីវកម្មផ្ទាល់ខ្លួន។
ប្រភព៖ សៀវភៅមគ្គុទេសក៏ សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និង មុខជំនាញបន្ដការសិក្សានៅកម្រិតឧត្តមសិក្សា