7 ក្បាច់​បង្វឹក​ខួរ​ក្បាល​ឱ្យ​ចងចាំ​បាន​យ៉ាង​ឆាប់​រហ័ស​!

មិន​ថា​អ្នក​ជា​​ សិស្ស​ ជា​អ្នក​ជំនាញ​ ជា​ឪពុក​ម្ដាយ​គេ​ ឬ​ជា​មនុស្ស​ចាស់​ចូល​និវត្ត​ន៍​ ប៉ុន្តែ​គ្រប់​គ្នា​នៅ​តែ​ត្រូវ​ការ​រៀន​សូត្រ​អ្វី​ដែល​ថ្មីៗ​ជា​រៀងរាល់​ថ្ងៃ​។ ឧទាហរណ៍​ដូច​ជា​ លេង​ហ្គីតា​ រៀនភាសា​ ​ឬ​រៀន​និយាយ​ជា​សាធារណៈ​​បាន​ល្អ​ ដោយ​មិន​ភ័យ​ ។ល។ ខួរ​ក្បាល​របស់​យើង​ច្រើន​តែ​ពាក់ព័ន្ធ​ជាមួយ​នឹង​ព័ត៌មាន​ថ្មីៗ​។

ជា​រឿង​មួយ​ពិត​មិន​អាច​ប្រកែក​បាន​ រៀន​ជំនាញ​ថ្មី​អាច​នឹង​ធ្វើ​ឱ្យ​មួម៉ៅ​ និង​បង្ហិន​ពេល​វេលា​ ប៉ុន្តែ​​ចុះ​បើ​វិទ្យាសាស្ត្រ​អាច​ជួយ​ពន្លឿន​ពេលវេលា​បាន​?

១. ​ហាត់​ប្រាណ​ជួយ​សំអាត​ខួរ​ក្បាល​

ការ​ហាត់​ប្រាណ​ល្អ​សម្រាប់​សុខភាព​រាង​កាយ​ ប៉ុន្តែ​ការ​ហាត់​ប្រាណ​ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​ខួរក្បាល​ដូច​គ្នា​។ ហាត់ប្រាណ​អាច​ជួយ​ជំរុញ​ដល់​ការ​សិក្សា​និង​ការ​ចង់ចាំ​។ ដូច្នេះ​បើ​អ្នក​​កំពុង​គាំង​រក​នឹក​សរសេរ​អ្វី​មិន​ចេញ​ឬ មិន​អាច​ដោះ​ស្រាយ​លំហាត់​គណិត​វិទ្យា​ សាកល្បង​ចេញ​ទៅ​ដើរ​ហាត់​ប្រាណ ឬចូល​ទៅ​កន្លែង​ GYM។ យោ​ង​តាម​ការ​សិក្សា​កាល​ពី​ឆ្នាំ​ ២០១៣ ​បាន​រក​ឃើញ​ថា​ ការ​ហាត់​បា្រណ​បាន​ផ្ដល់​នូវ​គុណ​ប្រយោជន៍​យ៉ាង​លើ​ទៅ​លើ​ទាំង​ ក្មេង​ និង​ មនុស្ស​ចាស់​ ក្រោយ​ពី​ហាត់​ប្រាណ​ធម្មតា​១៥​ នាទី​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​លើ​ការ​​ចងចាំ​និង​ញាណ

២. សរសេរ​ពី​អ្វី​ដែល​​អ្នក​ចង់​ចងចាំ​ម្ដង​ហើយ​ម្ដង​ទៀត​

ស្ដាប់​ទៅ​អាច​ក្លាយ​ជា​ការ​បន្ថែម​ការងារ​កាន់​តែ​ច្រើន​បន្ត​កន្ទុយ​គ្នា​ ដែល​ត្រូវ​កត់​ត្រា​ពាក្យ​ឬ​អ្វីដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត​ ប៉ុន្តែ​សកម្មភាព​សាមញ្ញ​នេះ​អាច​ជួយ​ឱ្យ​ខួរ​ក្បាល​របស់​អ្នក​ចងចាំ​បាន​យ៉ាង​មហស្ចារ្យ​។ អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ការ​កត់​​ត្រា​បាន​ជួយ​ឱ្យ​សមត្ថភាព​ចងចាំ​មាន​ការ​វិវត្ត​ ជាជាង​ការ​ព្យាយាម​រៀន​ដោយ​ការ​អាន​ហើយ​អាន​ទៀត​។ បន្ថែម​លើ​នោះ​ការ​សិក្សា​បាន​​រក​ឃើញ​ដែរ​ថា​ ការ​ដែល​សិស្ស​កត់​ត្រា​អ្វី​ដែល​គ្រូ​ពន្យល់​ដោយ​ដៃ​ នឹង​ជួយ​ឱ្យ​សិស្ស​មាន​ការ​ចងចាំ​បាន​ល្អ​ប្រសើរ​ជា​ងការ​ដែល​កត់​ត្រា​ទុក​ក្នុង​កុំ​ព្យួទ័រ​ឬ​ទូរស័ព្ទ​ដៃ​។

៣. ហាត់​យូហ្គា

ហាត់​ប្រាណ​គឺ​ជា​វិធី​មួយ​ងាយ​ស្រួល​ក្នុង​ការ​វិវត្ត​ខួរ​ក្បាល​របស់​ ដែល​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​គ្រប់​គ្រង​លើ​សាច់​ដុំ​ បត្យាអារម្មណ៍​ដូចជា​ ល្បឿន​ ការចងចាំ​ ការ​សម្រេច​​ចិត្ត​ និង​ ការ​មើល​ឃើញ។ យោង​តាម​ការ​ស្រាវជ្រាច​បាន​បង្ហាញ​ថា​មនុស្ស​ដែល​ហ្វឹកហាត់​យូហ្គា​នឹង​ជួយ​កាត់​បន្ថយ​ញាណ​ខ្សោយ​។ ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១២​បាន​រក​ឃើញ​ថា​ការ​ហាត់​យូហ្គា​២០​នាទី​ នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​ខួរ​ក្បា​ល ធ្វើការងារ​បាន​ល្អ​ប្រសើរ​ ទាំងលើ​ផ្នែក​ល្បឿន​ និង​ភាព​ត្រឹមត្រូវ​។

៤. សិក្សា​ ឬ អនុវត្តនៅ​ពេល​ថ្ងៃ​

ថ្វី​បើ​អ្នក​គិត​ខ្លួន​ឯង​ថា​អ្នក​សិក្សា​ ឬ​ អនុវត្ត​​នៅ​ ពេល​ព្រឹក ឬ​ពេល​យប់​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​សិក្សា​ឬ​ការ​ផ្ដោត​លើ​កិច្ច​ការ​ងារ​ណា​មួយ​នៅ​ពេល​ថ្ងៃ​ នឹង​ជួយ​ឱ្យ​អ្នក​ទទួល​បាន​លទ្ធផល​គាប់ ប្រសើរ​ ទៅលើ​ហ្វឹកហាត់​ការ​ចងចាំ​បាន​យូរ​ជាង​ ការ​ហ្វឹកហាត់​នៅ​ពេល​វេលា​ផ្សេង​។​

៥. ភា្ជប់​​របស់​ថ្មី​​ ​ទៅ​នឹង​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយ​

យោង​តាម​សកលវិទ្យាល័យ​ Loma Linda University សាលា​ផ្នែក​ឱសថសាស្ត្រ​ បាន​ឱ្យ​ដឹង​ថា​ តិចនិច​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​មនុស្ស​ល្អ​ មាន​ការ​ចងចាំ​បាន​ខ្លាំង​គឺ​ត្រូវ​តែ​ភ្ជាប់​ដំណឹង​ថ្មីទៅ​នឹង​អ្វី​ដែល​អ្នក​​បាន​ដឹង​រួច​មក​ហើយ​។

ឧទាហរណ៍​៖ ប្រសិន​បើ​សិន​​អ្នក​កំពុង​​សិក្សា​ពី​ Romeo និង Juliet អ្នក​ប្រហែល​ជា​ភ្ជាប់​ការ​សិក្សា​រឿង​នេះ​ជាមួយ​នឹង​ចំណេះដឹង​ពី​មុន​ដែល​អ្នកមាន​ពី​អ្នក​និពន្ធ​គឺ​លោក​ Shakespeare ដំណាក់​កាល​ប្រវត្តិ​សាស្ត្រ​ដែល​អ្នក​និពន្ធ​រស់​នៅ​ និង​ព័ត៌មាន​ចាំ​បាច់​ជា​ច្រើន​ទៀត​។ នេះ​ជា​ការសរសេរ​របស់​សកលវិទ្យាល័យ​ Loma Linda University

៦. នៅ​ឱ្យ​ឆ្ងាយ​ពី​​ការ​ធ្វើ​ការងារ​ច្រើន​មុខ

នៅ​ក្នុង​ពិភព​បច្ចេក​វិទ្យា យើង​តែង​តែ​​លើក​ ​ទូរស័ព្ទ​មក​ឆ្លើយ​សារ​ ឬ​ឆែក​បណ្ដាញ​សង្គមដោយ​មិន​បាន​គិត​​ ខណៈ​ដែល​យើង​កំពុង​តែ​ធ្វើ​ការងារ​មួយ​ផ្សេង​​។ សម្រាប់​​នៅ​ក្នុង​ស្ថានការណ៍​ខ្លះ​ សមត្ថភាព​ធ្វើ​ការ​ច្រើន​មុខ​អាច​បង្ហាញ​តាម​រយៈ​សកម្មភាព​ ប៉ុន្តែ​នៅ​ពេល​និយាយ​ដល់​ការ​សិក្សា​ ជំនាញ​មួយ​ថ្មី​ ឬ​ការ​ចងចាំ​ព័ត៌មាន​ ប្រសើរ​បំផុត​អ្នក​គួរ​តែ​ផ្ដោត​តែ​លើ​មួយ​មុខ​ៗ​។

៧. បង្រៀន​អ្នក​ដទៃ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​

ចែក​រំលែក​ជំនាញ​ថ្មី​ ឬ​ចំណេះ​ដឹង​របស់​អ្នក​គឺ​ជា​វិធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ពង្រឹង​ការ​ចងចាំ​នូវ​ដំណឹង​ឬ​ព័ត៌មាន​ថ្មី​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នក​ នេះ​បើ​យោង​តាម​សកលវិទ្យាល័យ​ Loma Linda ដដែល​។​ សកម្មភាព​ការ​បក​ប្រែ​ព័ត៌មាន​ឬកិច្ចការងារ​អ្វី​មួយ​ឱ្យ​ទៅជា​ការ​យល់​ឃើញ​របស់​អ្នក​នឹង​ជួយ​ឱ្យ​ខួរ​ក្បាល​របស់​អ្នក​កាន់​តែ​យល់​បាន​ច្បាស់ ​ការ​បង្រៀន​អ្នក​ដទៃ​ គឺ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​-ឈ្នះ​ ដែល​ជួយ​ឱ្យ​ខ្លួន​ឯង​បាន​យល់​ច្បាស់ ហើយ​ក៏​បាន​ជួយ​ឱ្យ​អ្នក​ដទៃ​បាន​ចេះ​ដឹង​ផង​ដែរ៕

ប្រភព៖ thescienceexplorer

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top