ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងភារកិច្ចដើម្បីយុវជន

ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃសហភាពសហព័ន្ធយុវជនកម្ពុជា​ ហៅកាត់ថា ក.យ.គ ត្រូវបានបង្កើតឡើងតាមសេចក្ដីសម្រេចលេខ២៥២/សរ ស.ស.យ.ក ចុះហត្ថលេខាដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៦៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក.យ.គ មានឯកឧត្តម ស សុខា ជាប្រធាន​ អមដោយអនុប្រធានអចិន្ត្រៃយ៍ចំនួន០១រូប អនុប្រធានចំនួន០៦រូប និងសមាជិកចំនួន១៩រូប។ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ជាស្ថាប័នចំណុះសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក និងមានតួនាទីជាសេនាធិការជូនសហភាពសហព័ន្ធយុវជនកម្ពុជា។

ក.យ.គ មានភារកិច្ចសហការជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាក្នុងការជំរុញលើកទឹកចិត្តយុវជន ឱ្យចូលរួមចំណែកក្នុងសកម្មភាពសហគមន៍ លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងបណ្ដុះមនសិការជាតិដល់យុវជនគ្រប់ជំនាន់ ព្រមទាំងអប់រំសីលធម៌ និងណែនាំឱ្យយុវជនគោរពច្បាប់ ស្រលាញ់សន្តិភាព ថែរក្សាបរិស្ថាន ចៀសឱ្យឆ្ងាយពីអំពើហិង្សា គ្រឿងញៀន និងល្បែងស៊ីសង។

ជាមួយគ្នានេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ឬ ក.យ.គ ក៏មានភារកិច្ចក្នុងការចូលរួមចំណែកផ្ដល់ផលប្រយោជន៍ផ្សេងៗដល់យុវជន និងជួយពង្រឹងសាមគ្គីភាព ភាតរភាព មិត្តភាព ទំនាក់ទំនងអន្តរបុគ្គល និងបង្កើតបរិយាកាសសប្បាយរីករាយក្នុងចំណោមយុវជន៕

ដោយ រ៉េន រតនៈ

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top