
១.ផឹកទឹកមួយកែវភ្លាម ក្រោយភ្ញាក់ពីគេងភ្លាម
ក្រោកពីដំណេកភ្លាម ត្រូវពិសារទឹកមួយកែវភ្លាម ព្រោះទឹកជួយឱ្យទឹកជួយឱ្យប្រព័ន្ធរំលាយអាហាររបស់រាងកាយល្អ និងជួយឱ្យខួរក្បាលរបស់យើងស្រស់ថ្លា។
២.ក្រោកពីគេងភ្លាមគួរក្រោកចេញពីកន្លែងគេងភ្លាម
ពេលដឹងខ្លួនភ្ញាក់ពីគេងហើយ មិនគួរគេងបន្តទៀតទេ ព្រោះនឹងធ្វើឱ្យងងុយឡើងវិញ ពិសេសមិនគួរដាក់នាឡិការោទិ៍ច្រើនដង ដូច្នេះពេលក្រោកភ្លាមគួរក្រោកចេញពីគ្រែគេងភ្លាម។
៣.បើកបទចម្រៀងដែលពេញចិត្តឱ្យឮៗ
ពេលក្រោកពីគេង ណែនាំឱ្យអ្នកបើកបទចម្រៀងដែលអ្នកស្រលាញ់ ជាបទចម្រៀងចង្វាក់សប្បាយៗ ព្រោះការបើកបទចម្រៀងចង្វាក់រីករាយ សប្បាយ ពេលក្រោកពីគេង ធ្វើឱ្យខួរក្បាលទទួលបានសារធាតុដូចជា Dopamine ដែលនឹងចេញមកជួយជំរុញជួយឱ្យអារម្មណ៍របស់យើងល្អ ស្រស់ស្រាយ និង មានសកម្មភាពខ្លាំងឡើង

៤.ហាត់ប្រាណពេលព្រឹកព្រលឹម
ជាវិធីមួយដែលហៅកម្លាំងបានយ៉ាងល្អ ពត់ដៃពត់ចើង ជួយបន្ថែមកម្លាំងនៅក្នុងរយៈពេលមួយថ្ងៃៗ ជួយឱ្យរាងកាយទទួលបានអុកស៊ីសែនពេលព្រឹក ថែមទាំងផ្ដល់ផលល្អដល់សុខភាពរាងកាយថែមទៀតផង
៥.ចេញមកទទួលយកកម្ដៅថ្ងៃ
ចេញមកហាលថ្ងៃ ពេលព្រឹកព្រលឹមខណៈដែលព្រះអាទិត្យបញ្ចេញពន្លឺតិចៗ នឹងជួយឱ្យខួរក្បាលធ្វើការងារបានល្អ ព្រោះពន្លឺស្រាលៗរបស់ព្រះអាទិត្យពេលព្រឹក ជួយជំរុញសាធាតុនៃក្ដីសុខ នឹងធ្វើឱ្យខ្លួនប្រាណយើងសកម្មពេញមួយថ្ងៃ មានភាពហត់ ឬ ងងុយ
៦.ជជែកជាមួយនឹងអ្នកណាម្នាក់
ចាប់ផ្ដើមថ្ងៃថ្មីដោយមិនស្ងប់ស្ងាត់ នឹងជួយជំរុញឱ្យខួរក្បាលបានគិតរឿងរ៉ាវផ្សេងៗ តាមរយៈការសន្ទនា ចែករំលេករឿងរ៉ាវផ្សេងៗជាមួយនឹងមនុស្សជិតស្និទ្ធ ក្រៅពីមិនអផ្សុកហើយនោះ ថែមទាំងជួយឱ្យមិត្តភាពនិងសម្ព័ន្ធភាពរវាងគ្នាកាន់តែល្អថែមទៀត
៧.កុំទទួលទានកាហ្វេច្រើន
អ្នកណាក៏ដឹងដែរថាកាហ្វេមិនល្អចំពោះសុខភាព បើសិនជាអ្នកងងុយគេងឬចាំបាច់ខ្លាំងបំផុត គួរតែប្ដូរមកទទួលទានតែបៃតងក្ដៅអ៊ុនៗ ជំនួសវិញប្រសើរជាង

៨.ទទួលទានអាហារពេលព្រឹក
អាហារពេលព្រឹកសំខាន់ណាស់ ព្រោះអាហារពេលព្រឹក នឹងជួយផ្ដល់សារធាតុអាហារចិញ្ចឹមខួរក្បាលមួយថ្ងៃពេញ ថែមទាំងជួយឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លាថែមមួយកម្រិតទៀត
៩.លេងហ្គេមហ្វឹកហាត់ខួរក្បាល
ទម្លាក់ចោលទម្លាប់លេងបណ្ដាញសង្គម ហើយងាកមកលេងហ្គេមដោះស្រាយបញ្ហា ឬហ្គេមដែលជួយឱ្យខួរក្បាលបានប្រើការគិតល្អជាង ព្រោះនឹងជួយឱ្យខួរក្បាលបានហ្វឹកហាត់ អាចតបស្នងចំពោះអារម្មណ៍និងហេតុផលបានកាន់តែមានប្រសិទ្ធិភាពឡើង។

ប្រភព៖ Brightside