ការគ្រប់គ្រងធនធានមនុស្សគឺជារឿងដ៏ចាំបាច់សម្រាប់ឲ្យស្ថាប័នឬអង្គភាពមួយអាច ដំណើរការបានដោយជោគជ័យ។ដើម្បីឈានទៅធ្វើជាអ្នកគ្រប់គ្រងនៅស្ថាប័នឬអង្គភាព អាជីវកម្មមួយបានលុះត្រាបុគ្គលនោះត្រូវឆ្លងកាត់ការបណ្តុះបណ្តាលជំនាញគ្រប់គ្រង ធនធានមនុស្ស។
ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះដើម្បីអាចសិក្សាជំនាញនេះបានគឺ ពលរដ្ឋវិជ្ជា និងគណិតវិទ្យា។
ការសិក្សាដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រលើជំនាញនេះមានរយៈពេល៤ឆ្នាំ ស្មើនឹង១២០ ក្រេឌីត។
ចំណេះដឹងដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល០៤ឆ្នាំ៖
-ចំណេះដឹងក្នុងការគ្រប់គ្រងមនុស្សក្នុងអង្គភាពនិងការរៀបចំផែនការយុទ្ធសាស្ត្រ
-ដឹងពីការធ្វើផែនការបណ្តុះបណ្តាលបុគ្គលិកនិងរៀបចំធនធានមនុស្ស
-យល់ដឹងពីការវាយតម្លៃគុណភាពបុគ្គលិកនិងទំនាក់ទំនងក្នុងអង្គភាពនិងក្រុមហ៊ុននានា
-ចេះរៀបចំលក្ខខណ្ឌការងារ សុវត្ថិភាពការងារនិងសុខុមាលភាពការងារ
អង្គភាពឬមូលដ្ឋានដែលអ្នកមានជំនាញគ្រប់គ្រងធនធានមនុស្សអាចទៅបំពេញការងារបាន រួមមាន៖គ្រប់ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា សង្គមស៊ីវិលនិងអង្គការអន្តរជាតិ…
ប្រភព៖ សៀវភៅមគ្គុទេសក៏ សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និង មុខជំនាញបន្ដការសិក្សានៅកម្រិតឧត្តមសិក្សា