៧​ វិធី​រៀន​ពូកែ​ ទោះ​ជា​អ្នក​មិន​សូវ​ឆ្លាត​ ​នៅ​តែ​​អាច​រៀន​ពូកែ​បាន​!​


ធ្លាប់​សង្ស័យ​ដែរ​ទេ​ថា​ ហេតុ​អ្វី​មនុស្ស​ខ្លះ​មើល​ទៅ​មិនមែន​ជា​មនុស្ស​ឆ្លាត​ទេ តែ​បែរ​ជា​រៀន​ពូកែ​? ពិនិត្យ​យ៉ាង​ណា​ក៏​ឃើញ​ថា​ សមត្ថភាព​មិន​លើស​ពី​យើង​ប៉ុន្មាន​ដែរ​ តែ​ពេល​ប្រឡង​គេ​បាន​ពិន្ទុ​លើស​យើង​រហូត​ តើ​គេ​មា​ន​អាថ៌​កំបាំង​អ្វី​ទើប​បាន​​ជា​ធ្វើ​ឱ្យ​គេ​រៀន​ពូកែ?​ ថ្ងៃ​នេះ​​អាថ៌​កំបាំង​នេះ​ត្រូវ​បាន​ទម្លាយ​ ដោយ​​គ្រាន់​តែ​អនុវត្ត​តាម​ គន្លឺះ​ និង ​វិធីសាស្ត្រ​ចំនួន ​៧​យ៉ាង​ដូច​ខាង​ក្រោម​នេះ ៖​​

១.គេង​ឱ្យ​បាន​គ្រប់គ្រាន់
​ជា​​ការ​ចាប់​ផ្ដើម​ដំបូង​សម្រាប់​វិធី​សាស្ត្រ​រៀន​ពូកែ​ដែល​​ត្រូវ​តែ​បង្ហាញ​មុន​ដំបូង​គេ​ គឺ​​ចាំ​បាច់​ត្រូវ​តែ​សំរាក​ឱ្យ​បាន​គ្រប់គ្រាន់​ ចន្លោះ​ពី​៦​ ទោ​ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ធ្វើ​ដូច្នេះ​ធ្វើ​ឱ្យ​យើង​ដឹង​ថា​ ​ពេល​យប់​ត្រូវ​ចូល​គេង​ម៉ោង​ប៉ុន្មាន​ ព្រឹក​ឡើង​​ត្រូវ​​ក្រោក​ពី​គេង​ម៉ោង​ប៉ុន្មាន? ជា​រួម​គួរ​ចូល​គេង​មុន​ម៉ោង​ ១១​យប់​ ព្រោះ​បើ​យើង​សំរាក​បាន​គ្រប់គ្រាន់​ ហើយ​យើង​ចូល​គេង​និង​ក្រោក​ពី​ដំណេក​បាន​ទៀង​ទាត់​ពេលវេលា​ នឹង​​ធ្វើ​ឱ្យ​​ក្លាយ​ទៅ​ជា​ទម្លាប់​ មិន​អស់​កម្លាំង​ ​ខួរ​ក្បាល​យើង​អាច​ធ្វើ​ការ​បាន​ពេញលេញ​ ចំណែក​ចំណុច​សំខាន់​មួយ​ទៀត​គឺ​ ត្រូវ​​​តែ​ទទួល​​ទាន​​ពេល​ព្រឹក​រាល់​ៗ​ថ្ងៃ​ ដើម្បិ​ឱ្យ​រាងកាយ​មាន​កម្លាំង​​ពលំ​ក្នុង​ការ​ធ្វើ​​កិច្ចការ​ងារ​ផ្សេង​ៗ​

This image has an empty alt attribute; its file name is child-asleep-1024x683.jpg

២.នៅ​ក្នុង​បន្ទប់​រៀន​គួរ​ប្រតិបត្តិ​ខ្លួន​បែបណា​?
នៅ​ក្នុង​ថ្នាក់​រៀន​គួរ​តែ​ជ្រើសរើស​កន្លែង​អង្គុយ​ខាង​មុខ​ ​និង​ ក្បែរ​គ្រូ​​បង្រៀន​ឱ្យ​ជិត​ជា​ទី​បំផុត​ ព្រោះ​បើ​យើង​អង្គុយ​​ខាង​ក្រោយ​អាច​នឹង​​ធ្វើ​ឱ្យ​មិត្ត​ភក្ដិ​បបួល​ជជែក​ រំខាន​សមាធិ​សិក្សា​របស់​​យើង​បាន​ ​បើ​អង្គុយ​នៅ​ក្បែរ​បង្អួច​ទៀត​ ឬ​ក្បែរទ្វារ អាច​នឹង​ធ្វើ​ឱ្យ​យើង​ចាប់​អារម្មណ៍​​​បរិយាកាស​នៅ​ពី​ខាង​ក្រៅ​ ជាជាង​មេរៀន​ដែល​គ្រូ​​កំពុង​​បង្រៀន​នៅ​ក្នុង​ថ្នាក់​។ ចំណុច​មួយ​ទៀត​បើ​សិន​អ្នក​រៀន​ហើយ​មាន​ចំណុច​ណា​មិន​ទាន់​យល់​ «កុំ​ខ្មាស» ដែល​នឹង​សួរ​គ្រូ​បង្រៀន​ ដើម្បី​បាន​ចម្លើយ​ដែល​យើង​ចង់​ដឹង​ហើយ​ត្រឹម​ត្រូវ​ទៀត​

This image has an empty alt attribute; its file name is raise-hand-1024x1024.jpg

៣.ភ្នែក​សម្លឹង​ ត្រចៀក​ស្ដាប់​ ដៃ​កត់​ត្រា​
ចំណុច​ចាប់​ផ្ដើម​ដំបូង​យើង​ត្រូវ​មាន​សមាធិ​ក្នុង​ការ​ស្ដាប់​ជា​មុន​សិន​ ក្រោយ​ពី​នោះ​​ត្រូវ​ព្យាយាម​​ស្ដាប់​ឱ្យ​យល់​នូវ​អ្វី​សាស្ត្រាចារ្យ​ និង​គ្រូ​កំពុង​ពន្យល់​ រួចរាល់​ហើយ​ត្រូវ​កាត់​ត្រា​ទុក​នៅ​ក្នុង​សៀវភៅ​ ដើម្បី​ការពារ​ការ​ភ្លេចភ្លាំង​ តែ​កុំ​ស្ដាប់​បណ្ដើរ​សរសេរ​បណ្ដើរ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​យើង​គ្មាន​ពេល​បាន​ស្ដាប់​មេរៀន​ឱ្យ​បាន​យល់​ ហើយ​មិន​ដឹង​​ទៀត​ថា​អ្វី​ដែល​យើង​កំពុង​កត់​នេះ​មាន​ន័យ​ថាម៉េច​ វិធី​សាស្ត្រ​រៀន​ពូកែ​មួយ​នេះ​ បើ​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​ធានា​ថា​នឹង​បាន​ផល​​យ៉ាង​ពិត​ប្រាកដ​

This image has an empty alt attribute; its file name is in-class-1024x683.jpg

៤.ត្រៀម​លក្ខណៈ​​​ជា​ស្រេច​សម្រាប់​ម៉ោង​រៀន​បន្ទាប់​
វិធី​សាស្ត្រ​នេះ​គឺ​យើង​ចាំ​បាច់​ត្រូវ​កត់​ទុក​ត្រង់​ចំណុច​ណា​ដែល​នៅ​មិន​ទាន់​យល់​ក្នុង​ម៉ោង​នេះ​ ចាំ​សួរ​លោក​គ្រូ​បង្រៀន​ ឬ​ លោក​សាស្ត្រាចារ្យ​នៅ​ម៉ោង​ក្រោយ​ដែល​​ត្រូវ​រៀន​ម៉ោង​របស់​គាត់​ទៀត​។ ​ក្រោយ​ចប់​ម៉ោង​សិក្សា​ត្រូវ​សរសេរ​ជា​ប្រធាន​​​ធំ​ៗ​ថា​ថ្ងៃ​នេះ​បាន​រៀន​អ្វី​ខ្លះ​ ដើម្បី​មាន​ភាព​ងាយ​ស្រួល​ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ​ ងាយ​ស្រួល​រំលឹក​មេរៀន​នោះ​ឡើង​វិញ​ មួយ​ទៀត​ត្រូវ​កាត់​ការ​​មិន​សប្បាយ​ចិត្ត​ ឬ​រឿង​ដែល​មិន​ទាន់​យល់​នៅ​ម៉ោង​មុន​ឱ្យ​អស់​ ដើម្បី​ផ្ចង់​ស្មារតី​នៅ​ម៉ោង​បន្ទាប់​

This image has an empty alt attribute; its file name is iStock-96169033-1024x683.jpg

៥.កត់​ទុក​ចំណុច​សំខាន់​របស់​មេរៀន​
ជា​បឋម​យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា​ ម៉ោង​រៀន​នេះ​ ចំណុច​សំខាន់​ស្ថិត​នៅ​ត្រង់​ណា​ ដើម្បី​ឱ្យ​យើង​អាច​ចាប់​សេចក្ដី​បាន​ថា​គួរ​​ផ្ដោត​រៀន​អំពី​អ្វី​ ​ហើយ​​ងាយ​យល់​មេរៀន​ដែល​កំពុង​តែ​រៀន​នោះ​

៦. ចាប់​ឱ្យ​ទាន់​ចំណុច​គោល​
សិស្ស​​ត្រូវ​ឆ្លាត​ខាង​សង្កេត​ថា​ គ្រូ​ ឬ​ ​សាស្ត្រាចារ្យ​ ផ្ដោត​ឬ​ពន្យល់​ត្រង់​ណា​ជា​ពិសេស​ ចំណុច​ណា​ដែល​គ្រូ​រំលឹក​ហើយ​រំលឹក​ទៀត​​លើស​ពី​មួយ​ដង​ ហើយ​មេរៀន​ណា​ឬ​ចំណុច​​មួយ​ណា​ដែល​លោក​គ្រូ​ប្រាប់​ថា​​នឹង​ចេញ​ពេល​ប្រឡង​ ប្រាប់​ឱ្យ​កត់ត្រា​ទុក​ ដើម្បី​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​មើល​​មេរៀន​នោះ​ឡើង​វិញ​ជា​ពិសេស​ ចៀសវាង​ការ​ភ្លេច​ មើល​ហើយ​មើល​ទៀត​ដើម្បី​ឱ្យ​ចាំ​ហើយ​យល់​បាន​ច្បាស់លាស់ មិនមែន​ត្រឹម​តែ​ចាំ​ តែ​មិន​យល់​និង​ដឹង​ពី​វិធី​សាស្ត្រ​ដោះស្រាយ​​

៧.កុំ​មាន​អគិត​ជាមួយ​នឹង​គ្រូ​បង្រៀន​
​កុំ​មាន​ចិត្ត​សៅហ្មង​ ឬ​មិន​ពេញ​ចិត្ត​ចំពោះ​គ្រូ​បង្រៀន​ឱ្យ​សោះ ព្រោះ​បើ​បែបនេះ​ នឹង​ធ្វើ​ឱ្យ​យើង​មិន​ចង់​រៀន​មុខ​វិជ្ជា​នោះ​ ហើយ​អាច​ធ្វើ​ឱ្យ​យើង​កើត​មាន​អារម្មណ៍​ធុញថប់​ពេល​រៀន​មុខ​វិជ្ជា​នោះ​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពិន្ទុ​ប្រឡង​។ សិស្ស​ត្រូវ​ចេះ​បែងចែក​និង​ព្យាយាម​យល់​ពី​វិធីសាស្ត្រ​បង្រៀន​របស់​គ្រូ​និមួយ​ៗ​ ដើម្បី​ឱ្យ​ការ​សិក្សា​រៀន​សូត្រ​របស់​ខ្លួន​បាន​ល្អ​បរិបូរណ៍​៕​

This image has an empty alt attribute; its file name is Teacher-and-Student-1024x1024.jpg

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

Dark Fling Review 2021

Currently, individuals discover and satisfy possible lovers using dating systems. Blackfling.com is one

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top