ឱកាសល្អ!​ អ្នកចង់សិក្សាថ្នាក់បរិបញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យជំនាន់ទី៣

មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ជ្រើសរើសបេក្ខជនចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៣ ឆ្នាំសិក្សា ២០២១-២០២២។​ នេះបើយោងតាមសេចក្ដីជូនដំណឹងរួមរបស់ក្រសួងអប់រំយុវជន​ និងកីឡា។

នៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា មានកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការសកម្មភាពសម្រាប់ការ អប់រំនៅកម្ពុជាត្រូវការជ្រើសរើសគ្រូបង្រៀន ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ។ កម្មវិធីនេះ រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីន វិទ្យាស្ថានជាតិអប់រំ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សដែលកំពុងខ្វះខាតនៅក្នុង ពេលកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសនោះ គឺការពង្រីកវិសាលភាព សាលារៀនជំនាន់ថ្មី។

គ្រូបង្រៀន ដែលបានបញ្ចប់ការសិក្សាពីកម្មវិធីនេះ នឹងមានការយល់ដឹងជ្រៅជ្រះលើការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ​ គ្រូបង្រៀន ក៏ដូចជាមានសមត្ថភាពក្នុងការប្រឹក្សាគរុកោសល្យជាមួយគ្រូដទៃទៀត។ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនឹងផ្តល់ការបង្រៀនប្រកបដោយគុណភាពខ្ពស់តាមរយៈការ ប្រើប្រាស់ការបង្រៀនតាមបែបសិក្ខាសាលា (Seminar Style) ដោយកំណត់ចំនួនគរុនិស្សិតច្រើនបំផុត ចំនួន១៦នាក់ ក្នុងមួយថ្នាក់។ វគ្គសិក្សាទាំងអស់នឹងត្រូវបង្រៀនជាភាសាអង់គ្លេសដែលតម្រូវឱ្យបេក្ខជន មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសបានល្អ។ កម្មវិធីយកចិត្តទុកដាក់ខ្ពស់ទៅលើការពិភាក្សា ក្នុងថ្នាក់ ការធ្វើគម្រោងស្រាវជ្រាវ និងការជជែកដេញដោលជាមួយគ្រូឧទ្ទេសក៏ដូចជាគរុនិស្សិតផ្សេងទៀត។ មជ្ឈមណ្ឌលមានបំពាក់នូវបរិក្ខារទំនើបៗសម្រាប់ការសិក្សាក្នុងសតវត្សទី២១ ហើយមានទីតាំងស្ថិតនៅ ក្នុងវិទ្យាស្ថានជាតិអប់រំ។

កម្មវិធីនេះ នឹងមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ហើយផ្តល់ជូនបេក្ខជនជាគ្រូបង្រៀននៅ តាមគ្រឹះស្ថានសាធារណៈដែលមានសមត្ថភាពខ្ពស់ បេក្ខជនជាគ្រូបង្រៀនដែលត្រូវបានជ្រើសរើសនឹង ត្រូវព្យួរការបង្រៀនរយៈពេល១ឆ្នាំដោយនៅតែទទួលបានប្រាក់បៀវត្សរ៍ដដែល។ ការជ្រើសរើសបេក្ខជន នឹងធ្វើឡើងតាមរយៈការសរសេរសំណើគម្រោងស្រាវជ្រាវ (Concept Note) តេស្តលើជំនាញចិត្ត គរុកោសល្យ_វិធីសាស្ត្របង្រៀន តេស្តលើជំនាញភាសាអង់គ្លេស និងការសម្ភាសជាមួយគណៈកម្មការ ជ្រើសរើស។

គ្រូបង្រៀននៅកម្រិតមធ្យមសិក្សានិងបឋមសិក្សាត្រូវបានលើកទឹកចិត្តដូចគ្នា បើទោះបីជាកម្មវិធី នេះផ្តោតលើកម្រិតមធ្យមសិក្សាក៏ដោយ។ គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រត្រូវបានលើកទឹកចិត្តក្នុងការដាក់ ពាក្យនេះ។ សូមចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/NtRzXUG5Nsi1XKZV7

លក្ខណៈសម្បត្តិដែលត្រូវការ៖

ក្រសួងអប់រំ យុវជន និងកីឡាត្រូវការជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

 1. ត្រូវមានបទពិសោធន៍បង្រៀនយ៉ាងតិច៣ឆ្នាំ នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ
 2. បានបញ្ចប់ការសក្សាថ្នាក់បរិញ្ញាបត
 3. មានសញ្ញាបត្រគរុកោសល្យពីមជ្ឈមណ្ឌលបណ្តុះបណ្តាលគូ (វិទ្យាស្ថានជាតិអប់រំ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ សាលាគរុកោសល្យនិងវិក្រឹតការខេត្ត,…)
 4. មានឆន្ទៈក្នុងការបន្តអាជីពជាគ្រូបង្រៀនរយៈពេលវែងក្នុងវិស័យអប់រំ
 5. មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសិទ្ធិអំណាចដល់យុវជនកម្ពុជា
 6. កម្មវិធីនេះគឺផ្ដល់សម្រាប់តែគ្រូបង្រៀននៅគ្រឹះស្ថានសាធារណៈតែប៉ុណ្ណោះ
 7. អាចប្រើប្រាស់ភាសាអង់គ្លេសបានមធ្យមឬល្អ ទាំងការនិយាយ និងការសរសេរ
 8. មានឆន្ទៈក្នុងការទៅបម្រើការងារនៅតាមសាលារៀនដែលក្រសួងអប់រំ យុវជន និងកីឡា ចាត់តាំង ហើយការបង្រៀនថ្នាក់ឯកជន(រៀនគួរ)នៅក្នុងសាលារៀនដែលខ្លួនបំពេញការងារ គឺត្រូវបានហាមឃាត់ដាច់ខាត
 9. បេក្ខជនត្រូវមានជំនាញក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ (ICT)និងសមត្ថភាពប្រើកុំព្យូទ័រ។
 •  បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៥០០​ ល្ងាច។ បេក្ខជនត្រូវបំពេញពាក្យ ស្នើសុំតាមរយៈតំណភ្ជាប់ខាងក្រោមនេះ​ https://forms.gle/NtRzXUG5Nsi1XKZV7
 • ដើម្បីបំពេញទម្រង់ដាក់ពាក្យស្នើសុំការចូលរៀនបាន បេក្ខជនត្រូវមាន ឯកសារស្កេនដូចជា រូបថត៤x៦ អត្ត សញ្ញាណបណ្ណ សញ្ញាបត្រពីសាកលវិទ្យាល័យ សញ្ញាបត្រពីគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងលិខិតតងតាំងពីមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត។
 • បេក្ខជនចាំបាច់ត្រូវសរសេរគម្រោងស្រាវជ្រាវ (Concept Note) និងផ្ញើភ្ជាប់ជាមួយនឹងពាក្យស្នើសុំ។ សូមពិនិត្យមើលព័ត៌មានលម្អិត ទម្រង់នៃការសរសរ និងគំរូនៃគម្រោងស្រាវជ្រាវតាមតំណភ្ជាប់​ https://bit.ly/3c5QffU។ បេក្ខជនដែលសរសេរគម្រោងស្រាវជ្រាវ (Concept Note) បានត្រឹមត្រូវនេះទើបមានឱកាសមកប្រលងវិញ្ញាសាសំណេរ។
 • ក្នុងអំឡុងពេលសិក្សានៅមជ្ឈមណ្ឌល បេក្ខជនមិនត្រូវសិក្សានៅគ្រឹះស្ថានសិក្សាផ្សេងទៀត ឬធ្វើការងារដែលអាចប៉ះពាល់ដល់ការសិក្សា នៅទីនេះឡើយ។ មុនពេលដាក់ពាក្យ បេក្ខជនអាចអានព័ត៌មានលម្អិត តាមរយៈតំណភ្ជាប់​៖ https://bit.ly/393Dp01
 • សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមលេខទូរស័ព្ទ ឬតេឡេក្រាម 069 528 444 (បណ្ឌិត ស៊ុន សុម៉ារ៉) 011 697 038 (ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន) ឬ តាមអីមែល ngprc@moeys.gov.kh

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងដូចខាងក្រោមនេះ៖

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានសំខាន់ៗ

បន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណចិនព្យាបាលកូវីដ-១៩?

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យចរាចរលើទីផ្សារកាលពីខែមេសាកន្លង។ ឱសថបុរាណនេះ ក៏ត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់ជាផ្នែកមួយនៃមធ្យោបាយព្យាបាលអ្នកជំងឺកូវីដ-១៩ដែរ។ តើបន្ទាប់ពីចិន មានតែកម្ពុជាទេដែលប្រើឱសថបុរាណ Lianhua Qingwen នេះ? បើតាមលោកជំទាវ ឱ

ទទួលយកព័ត៌មានថ្មីៗ

បំពេញអ៊ីមែលរបស់លោកអ្នកដើម្បីទទួលយកព័ត៌មានថ្មីៗពី សសយក

ព័ត៌មានអំពី COVID-19

ព័ត៌មានពេញនិយម

បេសកកម្ម

មាន​គោល​បំណង​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ

ចក្ខុវិស័យ

មាន​គោល​បំណង​ដើម្បីជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​សសរ​ទ្រូង និង​ជាឆ្អឹង​ខ្ន​ង​នៃ​ប្រទេស​ជាតិ

អំពីយើង

ស.ស.យ.ក រណសិរ្ស​ទូលំ​ទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

scroll to top